CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ជម្លោះបងធំ បងតូច នៅក្នុងគុក សម្លាប់មនុស្ស ២៩ នាក់

ព័ត៌មានអន្តរជាតិ ៖ ពន្ធធនាគារមួយកន្លែង​​   របស់ប្រទេសប៊ូលីវី  ត្រូវបានឆាបឆេះ បន្ទាប់ពី
កើតមានជាជម្លោះរវាងបក្សពួកពីក្រុម   ដែលត្រូវបានគេស្គាល់ថាជាបងធំ បងតូច ដោយក្នុង
ករណីមួយនេះ បានសម្លាប់អ្នកទោស ដល់ទៅ ២៩ នាក់  ខណៈរាប់សិបនាក់ផ្សេងទៀតបាន
ទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន
ក្នុងស្រុក របស់ប្រទេសនេះ កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា   ករណីជម្លោះខាងលើនេះ  បានកើតឡើងនៅឯពន្ធនាគារ  Palmasola
ស្ថិតនៅក្នុងក្រុង Santa Cruz ភាគខាងកើតប្រទេសប៊ូលីវី ។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ
ABI បានចេញសេចក្តីថ្លែងការណ៍   អោយដឹងថា  យ៉ាងហោច ៥០  នាក់បានទទួលរងរបួស
ខណៈក្មេងៗ ក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីជម្លោះខាងលើនេះផងដែរ  (ប្រទេសប៊ូ
លីវី អនុញ្ញាតអោយក្មេងៗអាចរស់នៅជាមួយនឹងឪពុកម្តាយដែលកំពុងតែជាប់គុកបាន) ។

ប្រធានាធិបតី លោក   Evo Morales  បានសម្តែងចេញនូវក្តីអាណិតអាសូរ  ក៏ដូចជាចូលរួម
រំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ខណៈលោកទាមទារអោយមានការស៊ើបអង្កេតជាបន្ទាន់
ស្របពេលដែលករណីជម្លោះមួយនេះ ពណ៌នាអោយដឹងថា  ជាអំពើហឹង្សា មួយនៅក្នុងពន្ធ
នាគារដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តប៊ូលីវី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ    បានអះអាងអោយដឹងថា  គ្រោះអគ្គីភ័យ បានចាប់ផ្តើមឆាបឆេះ
កាលពីវេលាព្រឹកថ្ងៃសុក្រ  បន្ទាប់ពីមានការប្រឈមមុខ ដាក់គ្នា   រវាងបក្សពួកពីក្រុម ដោយ
នឹងក្នុងនោះ ពួកគេបានវាយគ្នា ដោយប្រើប្រាស់អាវុធមុខស្រួច ក៏ដូចជា កាំភ្លើង ខណៈមួយ
ក្រុមទៀត បានយកធុងហ្គាសទៅធ្វើការវាយបក ក៏បានកើតឡើងជាគ្រោះអគ្គីភ័យតែម្តង៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល
ចាប់កំណើត

- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តី
ស្លាប់ (មានវីដេអូ)

- "កំពូលអ្នកចម្បាំងឆ្លាម" នារីម្នាក់ ស្ថិតនៅក្នុងឈុត​ ប៊ីគីនី ហែលទឹក ជាមួយឆ្លាម
- បិសាចសមុទ្រ ? សាកសព សត្វសមុទ្រ ចម្លែកមានស្នែង ត្រូវបានគេរកឃើញ

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN

 

 


Tags: Bolivia Evo Morales Camnews International news