ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានពិភពលោក ក៏ដូចជាបុគ្គលិកបំរើការនៅឯមជ្ឈមណ្ឌល
ជីវចម្រុះសមុទ្រ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែបានប្រទះឃើញ កូនដណ្តើក
ពូជកម្រដ៏តូចបំផុត បានចាប់កំណើតដល់ទៅ ២ ក្បាល នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ។
ជាការពិត វត្តមាននៃសមាជិកថ្មី របស់ពូជសត្វអណ្តើក ដ៏កម្រប្រភេទតូចល្អិត ទាំងពីរនេះ
បានធ្វើអោយចំនួនតួរលេខនៃពូជសត្វកម្រមួយនេះ កើនឡើងដល់២៥០ ក្បាល ហើយនៅ
ជុំវិញពិភពលោក។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុគ្គលិក ដែលជា
អ្នកបំរើការនៅឯមជ្ឈមណ្ឌលជីវចម្រុះសមុទ្រ (Sea Life Centre) ក្នុងក្រុង Birmingham ប្រ
ទេសអង់គ្លេស ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយវេលាព្រឹកមួយ ពួកគេបានឃើញ
កូនអណ្តើកតូចពីរក្បាលនោះ ហែលទឹកលេង ខណៈពេលដែលមិនបានដឹងថា មេវាពិត
ជាមានកូនទេនោះ ។ បុគ្គលិកបញ្ជាក់ថា នេះទំនងជាមេវាលាក់ទុកពងកូនទៅក្នុងខ្សាច់
បាតអាងហើយមើលទៅ ។
គួររំឭកផងដែរ មកទល់នឹងខណៈនេះ កូនអណើ្តក ដ៏តូចទាំងពីរក្បាលនេះ ត្រូវបានក្រុម
បច្ចេកទេសនាំយកទៅធ្វើការចិញ្ចឹមអោយបានត្រឹមត្រូវហើយ ដោយនៅក្នុងនោះ មានតាំង
ពីការគាំពារសុខភាព ក៏ដូចជា ការផ្តល់ចំណីអោយបានម៉ត់ចត់ផងដែរ។
យោងតាមសម្តីលោក Burrows គូសបញ្ជាក់អោយដឹងថា ពូជសត្វប្រភេទនេះ ត្រូវបានគេ
អភិរក្សឡើងវិញ ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ខណៈពេលដែលវា ត្រូវបានចាត់ចូលជា
ពូជសត្វដែលប្រឈម នឹងការផុតពូជពីលើលោកយើងនេះ ស្របពេលដែលវាមានដើមកំ
ណើតមកពីកោះតូចមួយរបស់ប្រទេសឥណ្ឌូនេស៊ី កោះ Rote Island ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តី
ស្លាប់ (មានវីដេអូ)
- "កំពូលអ្នកចម្បាំងឆ្លាម" នារីម្នាក់ ស្ថិតនៅក្នុងឈុត ប៊ីគីនី ហែលទឹក ជាមួយឆ្លាម
- ស៊ីមួយកណ្តាប់ដៃ ពេញផ្ទៃមុខ ក្រោយជិះស្គីក្តារ ទៅបុកក្មេងតូច ដោយអចេតនា
ដោយ ៖ មង្គល
ប្រភព ៖ ស្កាយ