ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រី វ័យ ៧ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Nawaal Sayid បានស្លាប់
បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីបានធ្លាក់ពីរានហាល ជាន់ទី ១១ កំពស់ប្រមាណ
ជាង ៣០ ម៉ែត្រ នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីឧបទ្ទេវហេតុ ដែលជាគ្រោះថ្នាក់ចៃដន្យខាងលើ
នេះ បានកើតឡើងកាលពីវេលាល្ងាចម៉ោងប្រមាណជាង ៦ និង ៣០ នាទីល្ងាច នៅភាគ
កណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានទូរស័ព្ទជម្រាបអោយដឹង ពីព័ត៌មានគ្រោះថ្នាក់មួយនេះ
ក្រុមការងារជួយសង្គ្រោះក៏ដូចជាឡានសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុភ្លាមៗ
តែជាអកុសល នាងតូចវ័យ ៧ ឆ្នាំនោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នៅឯមន្ទីរ
ពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពីបានបញ្ជូនទៅដល់ទីនោះ ។
គួររំឭកផងដែរថា សារព័ត៌មានជឿថា មូលហេតុដែលបានបណ្តាលអោយក្មេងស្រីតូចវ័យ
៧ ឆ្នាំរូបនេះ ធ្លាក់ពីរានហាល ជាន់ទី ១១ បានមែននោះ ទំនងមកពីការធ្វេសប្រហែស
របស់ម្តាយ ដែលទុកនាងចោលតែឯង រួចរត់ទៅបើកទ្វារផ្ទះ តែទោះជាយ៉ាងណា ក្រុមមន្រ្តី
ប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ដើម្បីរកមូលហេតុពិត ដែលបានបណ្តាល អោយកើតមានឡើងនូវសោកនាដកម្មខ្លោចចិត្តមួយនេះ៕
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ