CamNews

ព័ត៌មានអន្តរជាតិ 

សេរ៉ូម ផលិតពី ឈាម ព្យាបាល មេរោគ អាសន្នរោគ Ebola អាចនឹងមាន ប៉ុន្មានសប្តាហ៍បន្ទាប់

ព័ត៌មានអន្តរជាតិ ៖ សេរ៉ូម ផលិតចេញពីឈាម អ្នកជម្ងឺជាសះស្បើយ ពីជម្ងឺ អា   សន្នរោគ  Ebola អាច នឹងរួចរាល់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍បន្ទាប់ នាពេលដ៏ខ្លីខាងមុខនេះ នៅឯប្រទេស Liberia ប្រទេស មួយក្នុងចំណោមប្រទេស ដទៃៗទៀត ដែលទទួលការវាយប្រហារ អាក្រក់បំផុត ពី  វីរុស  Ebola នេះបើ យោងតាមការគូសបញ្ជាក់អោយដឹង ពីអង្គការ សុខភាពពិភពលោក WHO ។


សេចក្តីថ្លែងការណ៍ នៅឯទីក្រុង Geneva លោកវេជ្ជបណ្ឌិត Dr Marie Paule Kienyសរបញ្ជាក់អោយដឹង ថាការងារមួយនេះ ត្រូវបានគេពន្លឿនតាមតែអាចធ្វើទៅបាន ដើម្បី    ទទួលបានថ្នាំ ក៏ដូច  ជា វ៉ាក់សាំង សម្រាប់ដើមខែ មករា ឆ្នាំ ២០១៥ ។ គួរបញ្ជាក់ ការផ្ទុះឡើងនូវជម្ងឺ    អាសន្ន រោគ Ebola ដ៏កាចសាហាវ មួយនេះ ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ បានសម្លាប់    មនុស្ស  ច្រើនជាង ៤,៥០០ នាក់ហើយ ​ដោយនៅក្នុងនោះ ជនរងគ្រោះ ភាគច្រើន មកពីប្រទេស Guinea, Liberia និង Sierra Leone ។

វេជ្ជបណ្ឌិត Kieny ជំនួយការ អគ្គនាយកចាត់ការទូទៅ អង្គការ សហប្រជាជាតិ ទទួលបន្ទុក ប្រព័ន្ធសុខា ភិបាលអោយដឹងថា ភាពសហការគ្នា ត្រូវតែមានជាចាំបាច់ ចំពោះ ប្រទេស  ទាំង ៣ ដែលរៀបរាប់ខាង ដើម ជាប្រទេស​ រងគ្រោះខ្លាំងបំផុត ក្នុងការធានាអោយបានថា មានសុវត្ថិភាព   ទាក់ ទិនទៅនឹង ប្លាស្មា និងការរៀបចំដ៏ត្រឹមត្រូវ ទៅតាមបទដ្ឋាន បច្ចេកទេស សម្រាប់ការព្យាបាល អ្នកជម្ងឺ   ឆ្លងវីរុសទាំងនោះ


គួរបញ្ជាក់ ភាពជាដៃគូ សហការណ៍គ្នា ដែលមានសកម្មភាព លឿនជាង    គេ បំផុតនោះគឺ មាននៅក្នុង ប្រទេស Liberia ជាទីកន្លែងតែមួយគត់ ដែលពួកយើងសង្ឃឹមថា ក្នុងប៉ុន្មានសប្តាហ៍បន្ទាប់នេះ នឹងមាន ការដាក់តម្លើងឡើង នូវសម្បទារូបវ័ន ក្នុងការប្រមូលឈាម រក្សាឈាម និងដំ  ណើរការ ឈាម សម្រាប់ ការប្រើប្រាស់ ជាដើម ។ ដោយឡែក ពុំទាន់ជាក់ច្បាស់នៅឡើយទេ ពី    កម្រិត នៃភាពជឿជាក់ ក្នុងការ ប្រើប្រាស់ និង ថាតើវាអាចបំពេញតម្រូវការបានឬក៏យ៉ាងណា ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US