CamNews

ព័ត៌មានអន្តរជាតិ 

បះសក់ ៖​ កូនស្រីវ័យ ១៨ ឆ្នាំ អារ ក កាត់ផ្តាច់ ក្បាលឪពុក ព្រោះចាប់រំលោភ នាងបានសម្រេច

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមប្រភពសារព័ត៌មានបរទេស ដេលីម៉ែល  ដែលទើបតែបាន
ចេញផ្សាយនូវអត្ថបទរបស់ខ្លួន កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹង
ថា នៅប្រទេស  ប៉ាពូញ៉ូហ្គានៀ ឯណោះវិញ  កូនស្រីវ័យ  ១៨  ឆ្នាំមួយរូប  ត្រូវបានរកអោយ
ឃើញថា បានអារ ក  កាត់ផ្តាច់ក្បាលឪពុករបស់ខ្លួន បន្ទាប់ពីឪពុករូបនេះ  បានចាប់រំលោភ
នាងបានសម្រេចកាលពីយប់កន្លងទៅ។

យ៉ាងណាមិញ   បើយោងតាមសម្តីលោក  Pastor  Lucas  Kumi  ដែលជាមេភូមិប្រចាំតំបន់
កើតហេតុមួយនេះ    បានអះអាងអោយដឹងថា  ក្រុមអ្នកភូមិបានមកប្រមូលផ្តុំគ្នា  ដោយមិន
អនុញ្ញាតអោយក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួនយុវតីស្រីរូបនោះ  ទៅសាកសួរចម្លើយ
នោះទេ ដោយពួកគេបានអះអាងថា នាងធ្វើនេះពិតជាត្រូវ ព្រោះឪពុកចិត្តខ្មៅរូបនោះ គួរតែ
ស្លាប់បែបនេះ។

គួររំឭកផងដែរថា ខណៈពេលដែលក្រុមអ្នកភូមិ  ក៏ដូចជា  មេភូមិ លោក Pastor  ផ្អើលទៅ
មើលសាកសពកំបុតក្បាលនោះ យុវតីស្រីដែលជាជនដៃដល់នោះ ក៏បានពន្យល់ប្រាប់ពួក
គេផងដែរថា    មូលហេតុដែលបានបណ្តាលអោយនាង  ហ៊ានធ្វើបែបនេះនោះ  ក៏ព្រោះតែ
ឪពុកចិត្តខ្មៅ    បានចាប់រំលោភនាងរហូតទាល់តែបានសម្រេច បើទោះជាមានការអង្វរករ
ក៏ដូចលន់តួសុំចិត្តយ៉ាងណាក៏ដោយ ។  ហើយគាត់អាចធ្វើបែបនេះបាន  ស្របពេលដែល
ពួកគេនៅផ្ទះ    តែពីរនាក់   ខណៈពេលដែលសមាជិកក្រុមគ្រួសារឯទៀត  បានចាកឆ្ងាយ
ចេញពីផ្ទះទៅលេងផ្ទះបងប្អូន។

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបន្ថែមថា ជាមួយនឹងអំពើស្មោគគ្រោក កាលពីរាត្រីឪពុកចិត្ត
ខ្មៅរូបនេះ នៅមិនទាន់អស់ចិត្តនោះទេ  លុះមកដល់ព្រឹកឡើង  គាត់ក៏បានចាប់រំលោភនាង
សាជាថ្មី ដោយទ្រាំនឹងអំពើអគតិមួយនេះមិនបាន កូនស្រីរូបនេះ ក៏បានស្ទុះយកកាំបិទ មក
អារ ក និងកាត់ផ្តាច់ក្បាលឪពុករបស់ខ្លួន ស្លាប់តែម្តង។

ដោយឡែក   បន្ទាប់ពីបានកើតមានឡើងនូវករណីដ៏គួរអោយរន្ធត់  ក្នុងភូមិបុរាណមួយនេះ
ហើយនោះ ក្រុមអ្នកភូមិបានមកប្រមូលផ្តុំគ្នា ដោយធ្វើការការពារយុវតីស្រីវ័យ ១៨  ឆ្នាំនោះ
នឹងមិនព្រមអនុញ្ញាត អោយក្រុមសមត្ថកិច្ចណាមួយ   ចុះចាប់រូបនាងនោះទេ  ដោយពួកគេ
បានយល់ស្របគ្នា    និងបញ្ជាក់យ៉ាងច្បាស់ថា  ក្មេងស្រីនេះត្រូវតែមានសិទិ្ធរស់នៅក្នុងភូមិ
នេះដដែល   ក៏ព្រោះនាងធ្វើបែបនេះពិតជាត្រឹមត្រូវ    ខណៈឪពុកចិត្តខ្មៅរបស់នាង  គួរតែ
ស្លាប់បែបនេះទើបបានសមនឹងអំពើអគតិរបស់គាត់៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល


Tags: international news strange news unbelievable news pic