អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ rocketnews ដែលបានចុះផ្សាយ កាលពីពេល
ថ្មីៗនេះថា រថយន្ដម៉ាក Toyota ដំណើរការដោយថាមពលកម្លាំងអគ្គីសនី ដែលគ្នានមនុស្ស
បើក របស់សហរដ្ឋអាមេរិក បានបង្ហាញខ្លួន លើទីផ្សារហើយ។
ប្រភពដដែលបានអោយដឹងថា រថយន្ដនេះត្រូវបានគេឃើញ ក្នុងក្រុមហ៊ុនផលិតរថយន្ដ ប្រ
ចាំទីក្រុង Las Vegas តាំងពីថ្ងៃទី ៨ មករា មកម្លេះ។ ក្រុមហ៊ុន បានអោយដឹងថា ការកែច្នៃ
ម៉ូតរថយន្ដនេះឡើង គឺក្នុងគោលបំនង នូវការគោរពតាមការសន្យាទៅកាន់អតិថិជន ខណៈ
បន្ទាប់ពីខ្លួន បានចេញរថយន្ដ Lexus LS 600 កាលពីឆ្នាំ ២០១០ ដែលគ្នានមនុស្សបើក
ដែរ។
ក្រុមហ៊ុនបានអោយដឹងទៀតថា រថយន្ដនេះមានរាងមាំ អាចធ្វើដំណើរបានគ្រប់កាលៈទេសៈ
នៃផ្លូវទំាងអស់។ ទោះបីជាយ៉ាងណាក៏ គឺហាក់បីដូចជាពុំបានលឺ ក្រុមហ៊ុនប្រាប់អំពីតម្លៃ
នៃរថយន្ដនេះ នូវឡើយទេ។
ដោយ៖ វត្ដី
ប្រភព៖ dailymail