CamNews

ជីវិតរស់នៅ 

ប្រវត្តិ សិរីសួរស្ដី របស់មនុស្ស និង​ការ​កាត់​ក្បាល​កបិល​មហា​ព្រហ្ម ត្រូវ​បាន Town ថត​វិដេអូ​វីដេអូ

ភ្នំពេញ៖ ទន្ទឹមនឹងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រំកិលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ គេសង្កេតឃើញថា នៅតាមបណ្តា ក្រុមហ៊ុន ផលិតកម្ម ចម្រៀងជាច្រើន បាននាំគ្នាសម្រឹតសម្រាំង ត្រៀមបទចម្រៀងជាច្រើន ត្រៀមសម្រាប់បុណ្យចូលឆ្នាំ ខាងមុខនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរាំលេងកម្សាន្ត សប្បាយទាំងអស់គ្នា។

នៅក្នុងនោះ ដើម្បីឲ្យមានភាពប្លែកអារម្មណ៍ និងទទួលស្វាគមន៍ ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ផលិតកម្ម Town បានថតវីដេអូខ្លីមួយ ស្ដីពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរ (មហាសង្ក្រាន្តតាមឆ្នាំនីមួយៗ) និងសបញ្ជាក់ ពីសិរីសួរស្ដីទាំង៣របស់មនុស្ស ស្ថិតនៅត្រង់ណា ។ ជាពិសេសកបិលមហាព្រហ្ម បានសុខចិត្តកាត់ព្រះសិរសា របស់ព្រះអង្គ ដោយសារតែចាញ់ប្រាជ្ញចៅមាណព្វ ឲ្យទៅបុត្រីទាំង៧អង្គ របស់ព្រះអង្គ។

ខ្សែវិដេអូ មានរយៈពេលជិត៥នាទី ដោយនៅក្នុងនោះឃើញមានវត្តមាន តារាចម្រៀងប្រុសស្រីល្បី ឈ្មោះ គឺ លោក សុគន្ធ ថេរ៉ាយុទ្ធ និង សុគន្ធ នីសា ចូលរួមសម្តែងផងដែរ ។

កុំឲ្យខាតពេលយូរ ទស្សនាទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណា?


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh