CamNews

កីឡា 

ប៉ាក់គីអៅ ព្រមទាំងភរិយា ធ្វើដំណើរទៅប្រទេស ឥណ្ឌូនេស៊ី ដើម្បីសួរសុខទុក្ខ អ្នកទោសជនជាតិ ហ្វីលីពីន

ព័ត៌មានកីឡា៖ លោក ប៉ាក់គីអៅ បានកំពុងតែទៅបំពេញទស្សនៈកិច្ចក្រៅផ្លូវការ ជាមួយភរិយារបស់គាត់​ឈ្មោះ Jinkee ​ក្នុងប្រទេស ឥណ្ឌូនេស៊ី ដើម្បីសួរសុខទុក អ្នកទោសជនជាតិ​ ហ្វីលីពីន ម្នាក់ដែលជាប់​ចោទ​​ពីបទរត់ពន្ធគ្រឿងញៀន​ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ 

កម្មការិនីចំណាកស្រុក ជនជាតិហ្វីលីពីនម្នាក់ឈ្មោះថា Mary Jane Veloso បានចំណាកស្រុក ទៅកាន់ប្រទេស ឥណ្ឌូនេស៊ី​បានត្រូវក្រុមប៉ូលីសរបស់ ប្រទេសឥណ្ឌូនេស៊ី រកឃើញគ្រឿង​​ញៀនក្នុងវ៉ាលីរបស់នាង ចំនួន ២.៦ គីឡូ​ក្រាម​កាលពីឆ្នាំ ២០១០។ ហើយរូបនាង​ក៏ត្រូវរាជរដ្ឋាភិបាល ឥណ្ឌូនេស៊ី សម្រេច កាត់ទោសប្រហាជីវិត កាល​​ពី ចុងខែមេសា ប៉ុន្ដែត្រូវ លោក​ ប៉ាក់គីអៅ ប្រើប្រាសកេរ្ដិ៍ឈ្មោះ និង តំណែងរបស់ខ្លួនក្នុងជួររដ្ឋាភិ​បាល ស្នើរសុំ អង្វរ ការសម្រាលទោស ដើម្បីជាកម្លាំងលើកទឹកចិត្ដ នៅថ្ងៃដែលលោក នឹងប្រកួតជាមួយ Floyd ។ Mary Jane Veloso បានត្រូវពន្យាពេល កាត់ទោសប្រហារជីវិត រហូតមកទល់ពេល បច្ចុប្បន្ន ខណៈដែល​ អ្នកទោស ៨ រូបផ្សេងទៀតត្រូវកាត់ទោសប្រហារជីវិត អស់ហើយ ក្នុងកំលុងពេល​ចាប់ខ្លួន​ជាមួយនឹងនាង។ 

ប៉ាក់គីអៅធ្លាប់បានសន្យាថា នឹងធ្វើដំណើរទៅសួរសុខទុក្ខ នាងដោយផ្ទាល់ ក្រោយពីប្រកួតជាមួយ Floyd ។ ហើយម្យ៉ាងវិញទៀត រូបលោក គឺជា អនុប្រធានគណៈកម្មាការ កិច្ចការពលករ អន្ដោប្រវេសយ៍​ប្រចាំប្រទេសហ្វីលីពីនផងដែរ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .gmanetwork


Tags: boxing news Manny Pacquiao