CamNews

តារា 

កំពូលតារាសម្តែងថៃ លោក Mario ប្រើវិធីត្រជាក់ដូចទឹក ដោះស្រាយជាមួយអ្នករត់តាក់សុី

ថៃ ៖ លោក Mario Maurer ដែលជាតារាល្បីម្នាក់នៅប្រទេសថៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានតាក់ស៊ីនៅឯផ្លូវ Phaya Thai នាថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។

ជំលោះនេះចាប់ផ្តើមឡើងដោយសារតែតារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះ បានវ៉ាកាត់មុខឡានតាក់ស៊ីមួយ ដែលជាមូលហេតុធ្វើឲ្យម្ចាស់ឡានតាក់ស៊ីក្រេវក្រោធមិនអស់ចិត្តទៅវ៉ាឡានរបស់លោក Mario Maurer វិញ។  អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ពួកគេទាំង២នាក់បានប្រើពាក្យសម្តីមិនសមគួរនៅពេលដែលស្ទះចរាចរណ៍ដោយពុំអាចវ៉ាគ្នាទៀតបាន។

ប្រភពដដែលបានបន្ថែមទៀតថា រឿងនេះ បានធ្វើឲ្យម្ចាស់ឡានតាក់ស៊ីខឹងកាន់តែខ្លាំងឡើងៗ រហូតគាត់បានដកចំពាមពីក្នុងឡានរបស់គាត់ដើម្បីទៅបំបែកកញ្ចក់ឡានខាងមុខរបស់តួប្រុសក្នុងរឿង "បុផ្ផាលាក់លម្អង" ។ អ្វីដែលគួរឲ្យសប្បាយចិត្តនោះគឺ ឥលូវពួកគាត់ទាំង២បានធ្វើការចរចារគ្នាដោយសន្តិវិធី ហើយលោក Mario Maurer មិនបានធ្វើការទៀមទារសំណងពីម្ចាស់ឡានតាក់ស៊ីនោះទេ ដោយលោក និយាយថាលោកក៏ពុំបានរងរបួសអ្វីដែរ ។

លោក Mario Maurer បានបន្ថែមទៀតថា លោកនឹងផ្តល់កិច្ចសំភាសន៍ជាមួយអ្នកយកពត៌មាននៅថ្ងៃក្រោយ អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ៕




ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ teenee


Tags: Mario Maurer JunJera Junpitakchai