០១) ត្រូវដឹកពីសុខភាព៖ មុនដំបូងអ្នកត្រូវពិនិត្យមើលខ្លួនឯងឲ្យបានច្បាស់ថា តើអ្វីដែលជាបញ្ហាធ្វើឲ្យកើតមានអាការធុញថប់ចង្អ្រៀតចង្អល់ នៅក្នុងចិត្តដូចជាការឈឺចុងចាប់នៅពេលរួមភេទ។ ប្រសិនបើអ្នកជួប និងបញ្ហាដូចខាងលើនេះរាល់លើក ឬលើសពី៥០% រហូតដល់កើតមានអារម្មណ៍ភ័យខ្លាច លែងចង់រួមភេទនោះវាគឺជាបញ្ហាយ៉ាងច្បាស់មួយ។
ក្នុងករណីមានបញ្ហាមិនច្បាស់លាស់ដូចជាមិនចង់រួមភេទ ព្រោះមិនដឹងរឿងអ្វីនោះការទំនាក់ទងនឹងក្លាយទៅជាការរអ៊ូរទាំមួយ ឲ្យអ្នកដទៃស្តាប់ ព្រោះសូម្បីអ្នកខ្លួនឯងមិនដឹងផង ទម្រាំតែអ្នកដទៃធ្វើម្តេចអាចនិងដឹងបានថា អ្វីដែលជាបញ្ហាហើយត្រូវបានដោះស្រាយបែបណា?
០២) ជ្រើសរើសពេលវេលា៖ ប្រសិនបើអ្នកមើលឃើញបញ្ហា ហើយអ្នកត្រូវដោះស្រាយបញ្ហានោះ គឺអ្នកត្រូវដោះស្រាយជ្រើសរើសពេលវេលាសម្រាប់និយាយ។ អ្នកមិនគួរមានទស្សនៈគិតថា ចង់និយាយពេលណា ក៍បាននោះទេ ព្រោះពេលវេលាមានសារៈសំខាន់បំផុត។ ចូលអ្នកសាកល្បងគិតទៅមើលថា ប្រសិនបើអ្នកពោល ពីអ្វីមួយ ដែលមិនស្របទៅនិងពេលវេលានោះតើលទ្ធផលដែលហុចមកវិញនោះទៅជាបែបណា ?
ផ្ទុយទៅវិញប្រសិនបើអ្នកលើកមកនិយាយ នៅពេល បណ្តើរគ្នាត្រសងក្រោមខ្យល់ជំនោត្រជាក់មានអារម្មណ៍ស្រឡះល្អនោះគឺ ចម្លើយដែលអ្នកទទួលបាន និងមានទឹក ដមទន់ភ្លន់គួរឲ្យស្តាប់បំផុត។
០៣) ជ្រើសពាក្យនិយាយ៖ ទោះបីពេលខ្លះអ្នកត្រូវពោលដោយត្រង់ៗពីបញ្ហាដែលកំពុងកើតមានក្តី យកល្អអ្នកគួរត្រៀមពាក្យដើម្បីនិយាយជាមុនសិន ។ មធ្យោបាយដែលល្អបំផុត គឺផ្តើមចេញពីពាក្យសរសើរដោយជៀសវាងនូវពាក្យ រិះគន់ឬ ស្តីបន្តោសជាដាច់ខាត។ ក្រៅពីនេះ នៅពេលមានបញ្ហាអ្នកគួរតែពោល ឲ្យចំនូវបញ្ហា ទុកឲ្យភាគី ម្ខាងទៀតជាអ្នកវាយតម្លៃ ដោយខ្លួនឯង ជាពិសេសមិនគួរគិតឃើញថា ជាពាក្យសម្តីដែលរំខាន់ដល់ផ្លូវចិត្តអ្នកដទៃនោះទេ។ អ្វីដែលគួរឲ្យពោលនោះគួរគិតពីបញ្ហាដែលកំពុងកើតឡើង និងគួរគិតថា តើឲ្យភាគីម្ខាងទៀតជួយដោះស្រាយដោយរបៀបណា?
០៤) ចេះជ្រើសរើសរឿងកំប្លែង៖ ធានាថា បរិយាកាសនិងបានល្អប្រសើរ ប្រសិនបើមានទេពកោសល្យធ្វើឲ្យកើតជារឿងកំប្លែង។ ក៏ប៉ុន្តែបញ្ហារឿងសិចនេះ គឺវាពិបាកនិងរុញច្រានឲ្យក្លាយ ទៅជារឿងកំប្លែងបានណាស់ តែអ្នកធ្វើវាបានតាមរយៈស្វែងរកឯកសារ កំប្លែងដូចជាសៀវភៅ កាសែតវីដេអូ CD អ្វីដទៃទៀត ដែលអាចធ្វើឲ្យចិត្តគំនិតរបស់ អ្នកបានស្រឡះថ្លានៅក្នុងអារម្មណ៍។ បន្តាប់មកអាចនិយាយឲ្យស្វាមីបានស្តាប់មុន ពេលឈានដល់ចូលចំណុចសំខាន់ ដែលពាក់ព័ន្ធទៅនឹងរឿងសិច។
០៥) រំលឹកររឿងស្នេហា៖ ដោយនាងត្រូវនិយាយថា អូនស្រឡាញ់បងៗជាមនុស្សល្អបំផុតសម្រាប់ជីវិតអូន ហើយអូនត្រូវការឲ្យជីវិតគ្រួសាររបស់យើងមានសេចក្តីសុខបំផុត។ ខណៈពេលដែលខ្លួនអ្នកអាចប្រើរាងកាយឲ្យប៉ះពាល់គ្នា ដើម្បីឲ្យបរិយាកាសកក់ក្តៅមិនតឹងតែងដូចជាស្រវាអោប អង្កុយកៀកកើយ ឬស្ទាបអង្អែលគ្នាជាដើម ពេលនោះធានាថាការងារសិចនឹងកើតមានឡើង គួរឲ្យត្រេកត្រអាលបំផុត៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី