CamNews

យល់ដឹង 

ព្រះមហាក្សត្រទាំង១០ ដែលមានវ័យចំណាស់ជាង គេបំផុតក្នុងពិភពលោក

យោងតាមគេហទំព័រ The Guardian បានឲ្យដឹងថា បច្ចុប្បន្ននេះ មានព្រះមហាក្សត្រចំនួន១០ព្រះអង្គ ដែលកំពុង ត្រូវបានគេទទួលស្គាល់ថា ជាមហាក្សត្រដ៏មានវ័យចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក ។ ដើម្បីជ្រាបច្បាស់ថា តើមហាក្សត្ររបស់ប្រទេសណាខ្លះ សូមមើល និងអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

១. មហាក្សត្រី Elizabeth II
ជាមហាក្សត្រីទី១៦ នៃរដ្ឋជាសមាជិកចំនួន៥៣ របស់ចក្រភពអង់គ្លេស ។ មហាក្សត្រី Elizabeth II មិនត្រឹមតែជា មហាក្សត្រ ដ៏មានវ័យចំណាស់ជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតក្នុងចំណោមក្សត្រីដ៏មានជាងគេបំផុត ក្នុងពិភព លោកផងដែរ ។ បច្ចុប្បន្ននេះមហាក្សត្រី Elizabeth II មានព្រះជន្ម ៨៨ឆ្នាំ ។

២. ព្រះអង្គម្ចាស់ Abdul Halim
ជាប្រមុខរដ្ឋកំពូល និងជាព្រះចៅស៊ុលតង់នៃរដ្ឋ Kedah ក្នុងប្រទេសម៉ាទ្បេស៊ី ដែលបច្ចុប្បន្ននេះ ព្រះអង្គមានព្រះជន្ម ៨៧ឆ្នាំ ។

៣. ព្រះអង្គម្ចាស់ Bhumibol Adulyadej
ជាស្ដេចនៃព្រះរាជាណាចក្រថៃ ដែលព្រះអង្គត្រូវបានគេចាត់ទុកថា ជាមេដឹកនាំដ៏មានអំណាច និងមានទ្រព្យស្ដុកស្ដម្ភ ព្រមទាំងជាព្រះមហាក្សត្រម្នាក់ ដ៏មានវ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោកជាមួយនឹងព្រះជន្ម៨៧ឆ្នាំ ។

៤. ព្រះអង្គម្ចាស់ Sabah Al-Ahmad Al-Jaber Al-Sabah
មានព្រះជន្ម ៨៥ឆ្នាំ បច្ចុប្បន្នព្រះអង្គ ជាស្ដេចរបស់ប្រទេសគុយវ៉ែត ។

៥. ព្រះអង្គម្ចាស់ Ahmad Shah
ជាព្រះចៅស៊ូលតង់នៃរដ្ឋ Pahang ក្នុងប្រទេសម៉ាទ្បេស៊ី ដែលបច្ចុប្បន្ននេះ ព្រះអង្គមានព្រះជន្ម ៨៤ឆ្នាំ ។

៦. ព្រះអង្គម្ចាស់
ជាសមាជិកនៃឧត្តមក្រុមប្រឹក្សា និងជាស្ដេចនៃប្រទេសអារ៉ាប់រួម ដែលមានព្រះជន្ម ៨៤ឆ្នាំ ។

៧. អធិរាជអាគីហ៊ីតូ (Akihito)
ត្រូវបានគេស្គាល់ថា ជាស្ដេចនៃប្រទេសជប៉ុន ដែលបច្ចុប្បន្នព្រះអង្គមានព្រះជន្ម ៨១ឆ្នាំ ។

៨. ព្រះអង្គម្ចាស់ Sikiru Kayode Adetona
មានព្រះជន្ម ៨០ឆ្នាំ បច្ចុប្បន្នព្រះអង្គ ជាស្ដេចរបស់ប្រទេសនីហ្សេរីយ៉ា ។

៩. ព្រះអង្គម្ចាស់ Salman bin Abdulaziz al-Saud
ជាស្ដេចនៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយបច្ចុប្បន្នព្រះអង្គមានព្រះជន្ម ៧៩ឆ្នាំ ។

១០. ព្រះអង្គម្ចាស់ Harald V
សម្រាប់លេខរៀងទី១០ ក្នុងចំណោមមហាក្សត្រ ដែលមានវ័យចំណាស់ជាងបំផុត ក្នុងពិភពលោក គឺព្រះអង្គម្ចាស់ Harald V ជាស្ដេចនៃប្រទេសន័រវេសមានព្រះជន្ម៧៧ឆ្នាំ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh