CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook ទិញយក CrowdTangle ដែលជាឧបករណ៍គ្រប់គ្រងអត្ថបទបង្ហោះក្នុងបណ្ដាញសង្គម

ក្នុងថ្ងៃនេះ Facebook បានប្រកាសថា ពួកគេបានទិញ CrowdTangle ដែលជាក្រុមហ៊ុនមានអាយុ
ទើបតែ៤ឆ្នាំ មានជំនាញក្នុងការផ្គត់ផ្គង់ឧបករណ៍សម្រាប់ក្រុមហ៊ុនសារព័ត៌មានដើម្បីតាមដាន
បណ្ដាអត្ថបទដែលបានបង្ហោះ និងចែករំលែកនៅលើអ៊ីនធឺរណែត។ ប៉ុន្តែ តម្លៃមិនទាន់ត្រូវបាន
បង្ហើបឱ្យដឹងនៅឡើយ។

កាយវិការនេះរបស់ Facebook បង្ហាញថា ពួកគេមានការយកចិត្តទុកដាក់ទៅលើបណ្ដាក្រុមហ៊ុន
សារព័ត៌មាន។ CrowdTangle មានសមត្ថភាពបង្ហាញនូវអន្តរកម្មរបស់អ្នករាល់គ្នាជាមួយនឹងព័ត៌
មានណាមួយក្នុងពេលវេលាជាក់លាក់ និងមានឧបករណ៍រាប់មិនអស់ដែលមានប្រយោជន៍ដើម្បី
ធ្វើឱ្យព័ត៌មានប្រែក្លាយជាលេចធ្លោនៅលើអ៊ីនធឺរណែត។

អ្នកតំណាងរបស់ Facebook យល់ថា ពួកគេនឹងបន្តវិនិយោគទៅលើ CrowdTangle។ Crowd
Tangle គឺជាក្រុមហ៊ុនតូចមួយដែលទាក់ទាញបានប្រាក់វិនិយោគប្រហែល ២,២លានដុល្លារអាមេរិក
ហើយវានឹងត្រូវបានបន្តវិនិយោគនៅក្នុងក្រុមហ៊ុន Facebook ។ តំណាងរបស់ Facebook ឱ្យដឹង
ថា “ទីភ្នាក់ងារសារព័ត៌មាននៅលើពិភពលោក ប្រើប្រាស់ CrowdTangle ដើម្បីធ្វើឱ្យអត្ថបទរបស់
ពួកគេ ត្រូវបានគេមើលឃើញច្រើនជាងធម្មតា។ យើងខ្ញុំមានការសប្បាយចិត្ត នៅពេលបានធ្វើ
ការជាមួយ CrowdTangle ដើម្បីធ្វើឱ្យផលប្រយោជន៍នេះ កាន់តែមានច្រើនសម្រាប់អ្នកប្រើប្រាស់”។

កាលពីដើមឡើយ CrowdTangle ត្រូវបានបង្កើតឡើងជាឧបករណ៍ដើម្បីជួយដល់អ្នករាល់គ្នាអាច
មើលឃើញសកម្មភាពរបស់ពួកគេនៅលើបណ្ដាញសង្គម។ ប៉ុន្តែ ដោយសារតែវាមិនសូវមានតម្លៃ
ដូច្នេះ ពួកគេក៏បានអភិវឌ្ឍមុខងារដែលមានអ្នកប្រើប្រាស់ច្រើន ៖ ប្រែក្លាយឧបករណ៍តាមដាន
អត្ថបទដែលមានគេមើលច្រើនបំផុត ទៅជាផលិតផលដោយឡែក។ ដូច្នេះ បណ្ដាទីភ្នាក់សារព័ត៌
មាន មានភាពងាយស្រួលក្នុងការតាមដាននូវប្រសិទ្ធភាពរបស់អត្ថបទដែលបានបង្ហោះនៅលើ
Facebook, Twitter, Instagram និង Vine។

តារាងបញ្ជា​របស់ CrowdTangle 

ប្រភពព័ត៌មានបានឱ្យដឹងថា ឧបករណ៍នេះបានត្រូវបណ្ដាក្រុមហ៊ុនធំៗជឿទុកចិត្តក្នុងការប្រើប្រាស់
រួមមានទីភ្នាក់ងារសារព័ត៌មាន BuzzFeed, the Huffington Post, CNN, USA Today, ESPN, MTV,
The Verge, L’Oreal Paris, Greenpeace ។ល។

ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider