CamNews

យល់ដឹង 

កំពូលនាយក​ប្រតិបត្តិ​ស្រី​ទាំង ១០រូប មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០១៥

(បរទេស)៖ យើងដឹងហើយថា ជាទូទៅប្រាក់ចំណូល ដែលនាយកប្រតិបត្តិ ទទួលបាន គឺមកពីប្រភពចំនួនបីដូចជា ប្រាក់ខែ ប្រាប់ដំណាច់ឆ្នាំ និងប្រាក់លើកទឹកចិត្ត បួករួមទាំង ប្រាក់ឧបត្ថម្ភផ្សេងៗទៀត។

ខាងក្រោមនេះ ជាកំពូលនាយកប្រតិបត្តិស្រីទាំង១០ ដ៏មានប្រាក់ខែខ្ពស់បំផុតក្នុងឆ្នាំ ២០១៥៖

១. លោកស្រី Martine Rothblatt
ត្រូវបានគេស្គាល់ថា ជាសហគ្រិន មេធាវី និងអ្នកនិពន្ធជនជាតិអាមេរិក ដែលបច្ចុប្បន្ននេះ លោកស្រីជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ United Therapeutics Corp ជាក្រុមហ៊ុនមួយ ផ្តោតលើការអភិវឌ្ឍ និងពាណិជ្ជកម្មនៃផលិតផល។ លោកស្រី Martine Rothblatt ទទួលបានប្រាក់ចំណូលក្នុងមួយឆ្នាំចំនួន ៣៨,២ លានដុល្លារអាមេរិក។

២. លោកស្រី Marissa Mayer
ជានាយកប្រតិបត្តិនៃ Yahoo ដែលជាក្រុមហ៊ុនសាជីវកម្មអ៊ិនធឺណិពហុជាតិសាសន៍របស់អាមេរិក ហើយក្នុងមួយឆ្នាំលោកស្រី Marissa Mayer ទទួលបានប្រាក់ចំណូលចំនួន ២៤,៩ លានដុល្លារអាមេរិក។

៣. លោកស្រី Carol Meyrowitz
ជាប្រធាន នាយកប្រតិបត្តិ និងនាយកនៃ TJX ជាក្រុមហ៊ុនលក់សម្លៀកបំពាក់ និងគ្រឿងបរិក្ខារក្នុងផ្ទះរបស់អាមេរិក។ ក្នុងមួយឆ្នាំលោកស្រី Carol Meyrowitz ទទួលបានប្រាក់ចំណូលចំនួន ២២,៥ លានដុល្លារអាមេរិក។

៤. លោកស្រី Phebe Novakovic
ជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់អាមេរិក ហើយបច្ចុប្បន្ននេះ លោកស្រីត្រូវបានគេស្គាល់ថា ជាអ្នកជំនួញស្រីម្នាក់ ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរ General Dynamics ។ លោកស្រី Phebe Novakovic ទទួលបានប្រាក់ចំណូល ក្នុងមួយឆ្នាំចំនួន ១៩ លានដុល្លារអាមេរិក។

៥. លោកស្រី Meg Whitman
ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃ Hewlett-Packard ដែលជាក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យា ព័ត៌មានចម្រុះជាតិសាសន៍របស់អាមេរិក។ ក្នុងមួយឆ្នាំលោកស្រី Meg Whitman ទទួលបានប្រាក់ចំណូលចំនួន ១៧.៦ លានដុល្លារអាមេរិក។

៦. លោកស្រី Indra Nooyi
ជាប្រធាន និងនាយកប្រតិបត្តិនៃ PepsiCo ដែលជាក្រុមហ៊ុនភេសជ្ជៈអាមេរិក។ លោកស្រី Indra Nooyi ទទួលបានប្រាក់ចំណូល ក្នុងមួយឆ្នាំចំនួន ១៤,៣ លានដុល្លារអាមេរិក។

៧. លោកស្រី Irene Rosenfeld
ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃ Mondelez International ដែលជាក្រុមហ៊ុនសាជីវកម្មអាហារ និងភេសជ្ជៈពហុជាតិសាសន៍របស់អាមេរិក។ លោកស្រី Irene Rosenfeld ទទួលបានប្រាក់ចំណូល ក្នុងមួយឆ្នាំចំនួន ១៤ លានដុល្លារអាមេរិក។

៨. លោកស្រី Virginia Rometty
ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃ IBM ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍របស់សហរដ្ឋអាមេរិក។ ក្នុងមួយឆ្នាំលោកស្រី Virginia Rometty ទទួលបានប្រាក់ចំណូលចំនួន ១៤ លានដុល្លាអាមេរិក។

៩. លោកស្រី Mindy Grossman
ជាមួយនឹងប្រាក់ចំណូល ក្នុងមួយឆ្នាំចំនួន ១៣,៨ លានដុល្លារអាមេរិក បានធ្វើឲ្យគេចាត់ទុកលោកស្រី Mindy Grossman ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមនាយកប្រតិបត្តិ ដែលមានប្រាក់ខែខ្ពស់បំផុត។

១០. លោកស្រី Sheryl McCoy
ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Avon Products របស់អាមេរិក ដែលក្នុងមួយឆ្នាំលោកស្រី ទទួលបានប្រាក់ចំណូលចំនួន ១០,២ លានដុល្លារអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US