ព័ត៌មានអន្តរជាតិ ៖ ក្រុមកងកម្លាំង ប្រទេស នីហ្សេរីយ៉ា ដែលប្រឈមមុខជាមួយនឹង ក្រុម ឧទ្ទាមខ្លាំង ប្រចាំប្រទេស ក្រុមឧទ្ទាម Boko Haram បានសម្លាប់មេដឹកនាំកំពូល របស់ក្រុមមួយនេះហើយ នៅភាគ ខាងជើងប្រទេស រដ្ឋ Borno នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីអ្នកនាំពាក្យ យោធា កាលពី ថ្ងៃពុធកន្លងទៅនេះ ។
សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បន្ទាប់ពីដកស្រង់សម្តីលោក Chris Olukolade អ្នកនាំពាក្យ អោយ អគ្គនា យកគ្រប់គ្រងទូទៅ ស្នាក់ការកណ្តាល ការពារជាតិ នីហ្សេរីយ៉ា អោយដឹងថា ក្រុមឧទ្ទាម ខាងលើ បាន បើកការវាយប្រហារទៅលើកងកម្លាំងល្បាតរដ្ឋ នៅខាងក្រៅតំបន់ Alagarno នាវេលាព្រឹកថ្ងៃអង្គារ ។
លោកបន្តអោយដឹងថា ៖ ក្រុមសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ នៅពេលដែល កងកម្លាំង វាយបកទៅលើ ការវាយប្រហារខាងលើ ខណៈ សព្វាវុធរួមមានដូចជា គ្រាប់បែក Rocket Propelled Grenades ក៏ដូច ជារថពាសដែក ការពារការវាយប្រហារ តាមអាកាស ត្រូវបានរឹបអូសយក នៅក្នុងការ ប៉ះទង្គិចនេះ ដូច គ្នាដែរ ។
លោក Olukolade អ្នកនាំពាក្យដដែលបន្តអោយដឹងថា ៖ ប្រតិបត្តិការយោធា នៅតែបន្តមាន ក្នុងគោល បំណង ចេញសកម្មផាពការពារ ដើម្បីកំណត់អោយបាននូវ ក្រុមសកម្មប្រយុទ្ធលាក់ខ្លួន នៅតាមតំបន់ ព្រៃក្នុងប្រទេស ។ បន្ថែមពីលើនេះ ក្រៅពីយុទ្ធនាការ ដើរល្បាត ក្នុង នោះ ប្រតិបត្តិការ ហ៊ុមព័ន្ធ ស្រាវ ជ្រាវ និងតាមប្រមាញ់ នៅតាមទីកន្លែងផ្សេងទៀត ត្រូវបានធ្វើឡើងដូចគ្នា នៅតាម គោលដៅសំខាន់ ក្នុងផ្នត់គំនិតចម្បង តាមប្រមាញ់ រកក្រុមសកម្មប្រយុទ្ធ និង សព្វាវុធដ៏មានសក្តានុពលរ បស់ពួកគេជា ដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ