ថ្មីៗនេះ ក្រុមហ៊ុនលក់រាយមួយនៅចិន បានបង្ហើបអំពីព័ត៌មាន ទាក់ទិននឹងតម្លៃរបស់ Xperia
C3 ដែលជាស្មាតហ្វូនលំដាប់ល្អ សម្រាប់អ្នកចូលចិត្តថតរូប selfie ក្នុងទីផ្សារនេះ។
Sony Xperia C3 ត្រូវបានផលិតឡើង ឆ្ពោះទៅរកក្រុមអតិថិជន ដែលចូលចិត្តថតរូបខ្លួនឯង
ដោយសារថា កាមេរ៉ាខាងមុខរបស់វា មានកម្រិតដល់ទៅ 5-megapixel និងមានភ្លើង ហ្វ្លាស
ផងដែរ។ ហាងលក់រាយ online JD របស់ចិន បានបញ្ចេញតម្លៃលក់របស់ Xperia C3 នៅក្នុង
ទីផ្សារចិន គឺ ១.៩៩៩ យ័ន ប្រហែលនឹង ៣២៣ដុល្លារអាមេរិក (ជាង ១.៣០០.០០០ រៀល)។
ទន្ទឹមនឹងសមត្ថភាព selfie (ថតរូបខ្លួនឯង ដោយប្រើកាមេរ៉ាខាងមុខ) Xperia C3 ក៏មានបំពាក់
គ្រឿងម៉ាស៊ីន ប្រហាក់ប្រហែលនឹងបណ្ដាផលិតផលខ្នាតមធ្យមនាពេលបច្ចុប្បន្ន ដូចជា ប្រូសេ
សឺរ Qualcomm 4-core 1,2GHz, RAM 1GB, អង្គចងចាំក្នុង 8GB, អេក្រង់ 5,5 inch HD, កាមេរ៉ា
8MP, មានតំណភ្ជាប់ LTE, NFC និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ។
Sony ឱ្យដឹងថា Xperia C3 នឹងត្រូវបានដាក់លក់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ អំឡុងពាក់កណ្ដាលខែ
សីហានេះ ដោយមាន ៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ពណ៌ស និងពណ៌បៃតងខ្ចី។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GSMArena/Gadgets