វាហាក់ដូចជា ការផ្សាយពាណិជ្ជកម្ម ទាក់ទាញឲ្យជឿ តែនេះគឺជាការណែនាំ របស់ទន្តបណ្ឌិត មកពីស្ថាប័នស្តីពី ជំងឺក្រអូមមាត់ ឈ្មោះវេជ្ជបណ្ឌិត រីឆាត ឌី ហី្វសស្ហឺរ ។ លោកទន្តបណ្ឌិតរូបនេះ បានបញ្ជាក់ប្រាប់នូវ បច្ចេកទេស ដ៏សាមញ្ញក្នុងការ បំបាត់ឈឺក្បាល និងឈឺធ្មេញ យ៉ាងឆាប់រហ័ស ដែលស្តាប់ឮហើយ មិនគួរឲ្យធ្វើ តែលោកអះអាងថា វាគឺជាវិធីដ៏សក្តិសិទ្ធមួយ។
លោកណែនាំថា បើអ្នកមានអារម្មណ៍ ឈឺធ្មេញ ឬឈឺក្បាល ចូរបោះដៃទៅមុខ ហើយយកដៃ និងម្រាមចង្អុលដៃឆ្វេង ទៅចាប់សង្កត់ត្រង់ ស្បែកចន្លោះគល់ម្រាមដៃមេ និងចង្អុលដៃ នៃដៃម្ខាងទៀត។
ចូលសង្កត់វាឲ្យខ្លាំង ហើយឈ្លីចុះឡើងប្រមាណ ៣នាទី រួចហើយ ប្តូរទៅធ្វើលើដៃម្ខាងទៀត។ វាប្រៀបដូចជាការចាប់ជីពចរ ឬធ្វើសរសៃដូច្នេះដែរ។
លោកទន្តបណ្ឌិតដដែលនេះ ថែមទាំងអះអាងទៀតថា វិធីនេះមិនត្រឹមតែ ជួយសម្រាលអាការឈឺក្បាល និងឈឺធ្មេញ ប៉ុណ្ណោះទេ តែវាថែមទាំងជួយធ្វើឲ្យយើង ធូររសាយភាពតានតឹងទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង