CamNews

កីឡាអន្តរជាតិ 

បារាំង រក​បាន ៣​ពិន្ទុ នៅ​ថ្ងៃ​បើក​​ឆាក Euro 2016 ក្រោយ​​ឈ្នះ រ៉ូម៉ានី ២-១

(ប៉ារីស)៖ ក្រុមម្ចាស់ផ្ទះមាន់គកបារាំង ទទួលបាន៣ពិន្ទុ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំ ទ្វីបអឺរ៉ុប UEFA Euro 2016 យប់មិញ បន្ទាប់ពីយកឈ្នះគូប្រជែង រ៉ូម៉ានី (Romania) ដោយលទ្ធផលបច្ចេកទេស ២-១ យប់មិញនេះក្នុងពូល A ។

សារព័ត៌មាន BBC បានផ្សាយថា ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Stade de France ស្ថិតនៅចំ កណ្តាលទីក្រុងប៉ារីសនោះ ម្ចាស់ World Cup 1998 បារាំងមិនអាចធ្វើអ្វីរ៉ូម៉ានីបានទេ ក្នុងវគ្គទី១រយៈពេល៤៥នាទី ដំបូង ដោយអូសបន្លាយរហូតដល់នាទីទី៥៧ ទើបកីឡាករមកពីក្លឹប Arsenal, Olivier Giroud រកបាន១គ្រាប់នាំមុខ តែត្រូវបានកីឡាកររ៉ូម៉ានី Bogdan Stancu ទាត់បាល់ពិន័យតាមស្មើវិញនៅ ៧នាទីបន្ទាប់។

តែយ៉ាងណាក៏ដោយ ទីលានកាន់តែមានកម្តៅខ្លាំងឡើងនៅពីមុខអ្នកទស្សនាថ្ងៃដំបូងចំនួន ៧៥១១៣នាក់ បានធ្វើឲ្យ ក្រុមបារាំងសម្រុកបន្ថែម ព្រោះចង់បាន៣ពិន្ទុ ដើម្បីលួងចិត្តអ្នកគាំទ្រ និងឡើងទៅឈរនៅកំពូលតារាងក្នុងពូល A បណ្តោះអាសន្នផងដែរ ក្រោយពេលកីឡាករខ្សែប្រយុទ្ធមកពីក្លឹប West Ham United, Dimitri Payet នៅនាទីទី៨៩ ចុងម៉ោងក្នុងវគ្គទី២។

១ប្រកួតសន្សំពិន្ទុក្នុងពូលបន្តទៀត គឺក្រុមជម្រើសជាតិអាល់បានី ប៉ះក្រុមជម្រើសជាតិស្វីស នាម៉ោង ៨៖០០នាទីរាត្រី នេះ ក្នុងពូល A ដដែល៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016