(ហូជីមិញ)៖ បុរសជនជាតិវៀតណាមម្នាក់ ដែលមានឈ្មោះថា Nguyen Huu Tiep វ័យ៣២ឆ្នាំ បានបង្ខំចិត្តលក់ផ្ទះរបស់ខ្លួន ដោយសារតែចាញ់បាល់នៅវគ្គផ្តាច់ព្រ័ត្រនៃ Euro 2016 ពេលបារាំង បរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ១-០ ក្នុងនាទីបន្ថែម១៥នាទី ២ដងក្នុងនាទីទី១០៩។
សារព័ត៌មានចិនស៊ិនហួ បានផ្សាយឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១២ កក្កដាថា លោក Tiep បានភ្នាល់យកក្រុមម្ចាស់ផ្ទះបារាំង ដែលអាចនឹងស៊ីក្រុមរបស់ Cristiano Ronaldo ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលគាត់បានខ្ចីបុលធនាគារមានតម្លៃ ជិតស្មើនឹងផ្ទះ៣ល្បែងរបស់គាត់ មកចាក់ក្រុមបារាំងទាំងអស់ ដឹងអីលទ្ធផលក្រឡាប់ចាក់ ប្រវត្តិសាស្រ្តប្រែប្រួល ធ្វើឲ្យលោក Tiep ចាញ់អស់គ្មានសល់ បន្ទាប់ពីព័រទុយហ្គាល់ ឈ្នះបារាំង ១-០ វិញក្នុងនាទីបន្ថែម និងយកពាន UEFA Euro 2016 ត្រឡប់ទៅផ្ទះខ្លួនជាប្រវត្តិសាស្រ្ត លើកទី១។
ប្រពន្ធរបស់លោក Tiep ដែលមានឈ្មោះថា Bui Thu Cuc បានថ្លែងប្រាប់ស៊ិនហួ ថា «ប្តីរបស់ខ្ញុំបានវិនិយោគលុយ ដ៏ច្រើនក្រាស់ក្រែល ដោយបានភ្នាល់យកក្រុមបារាំង ជិតស្មើតម្លៃផ្ទះដែលយើងរស់នៅសព្វថ្ងៃ ហើយក៏បានសម្រេចលក់ផ្ទះដោយបង្ខំផងដែរ ប្រសិនមិនចង់ជាប់គុក ឬត្រូវគេរឹបអូសផ្ទះនោះទេ»។
នាងបានបន្តថា ប្តីរបស់នាងបានកុហកថា ចាញ់បន្តិចបន្ទួចនោះទេ និងថាឈ្នះបានច្រើននៅពេលឆាប់ៗ តែមានអី អ្វីៗក្នុងជីវិតរបស់ពួកយើងប្រែប្រួលទាំងស្រុង នៅពេលដែលខ្ញុំបានឆែកឃើញបុលធនាគារដ៏ច្រើនសន្ធឹកសន្ធាប់ ជិតស្មើផ្ទះរបស់យើង កំពុងរស់នៅសព្វថ្ងៃនេះ។
សូមបញ្ជាក់ផងដែរថា លោក Nguyen Huu Tiep មិនមែនទើបតែចេះភ្នាល់បាល់ទើបតែក្នុង ព្រឹត្តិការណ៍បាល់ទាត់ពាន រង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងលើកនេះទេ គឺលោកបុរសវ័យ ៣២ឆ្នាំខាងលើនេះ ជាអ្នកញៀនភ្នាល់បាល់ទាត់ជាយូរលង់ណាស់មកហើយ ហើយក៏មិនដែលស្តាប់ការទូន្មានរបស់ភរិយាម្តងណាដែរ ក្នុងនាមពួកគេអ្នកលក់អាហារនៅតាមចញ្ចើមផ្លូវ នៅសង្កាត់ Thanh Tri ស្ថិតក្នុងទីក្រុងហាណូយ នាង Bui Thu Cuc បន្ថែម៕
ក្រុមកីឡាករបារាំង បន្តខកចិត្តក្នុងរយៈពេល ១៦ឆ្នាំមកនេះ
កីឡាករខ្សែប្រយុទ្ធ Eder វ័យ២៩ឆ្នាំ បានស៊ុតគ្រាប់ជ័យជំនះឲ្យព័រទុយហ្គាល់ នៅនាទីទី១០៩
ព័រទុយហ្គាល់ ឈ្នះពាន Euro 2016 ជាលើកទី១ ប្រវត្តិសាស្រ្តរបស់ពួកគេ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង