CamNews

តារា 

ការពិតចឹងសោះ! បានជាកំលោះសង្ហា Mario ហាមមិនឲ្យសង្សារថ្មី ទៅវះកាត់កែសម្ជស្ស!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហាលំដាប់ជួរមុខរបស់ប្រទេសថៃ លោក Mario Maurer ត្រូវបានមហាជនរិះគន់មិនស្ទើរទេ ក្រោយពីបែកធ្លាយទំនាក់ទំនងស្នេហាជាមួយនិងតារាម៉ូដែលម្នាក់ ដែលមានឈ្មោះថា JunJera Junpitakchai ដែលមិនសូវជាមានឈ្មោះល្បីប៉ុន្មានទេ រីឯមុខមាត់ក៏មិនសូវជាស្អាតប៉ុន្មានដែរ ប៉ុន្តែនាងមានទឹកចិត្តល្អទើបធ្វើឲ្យតារាល្បីរូបនេះលង់ស្រលាញ់នាង ។ 

ដោយសារតែត្រូវ Fans ជាច្រើនរិះគន់បែបនេះ ទើបធ្វើឲ្យនាង JunJera Junpitakchai ដែលជាមិត្តស្រី មិនចង់ឃើញសង្សាររបស់ខ្លួនខ្មាស់គេដោយសារតែមុខមាត់របស់នាងមិនស្អាត ទើបសម្រេចចិត្តចង់ទៅកែសម្ជស្ស ប៉ុន្តែត្រូវលោក Mario Maurer ហាមព្រោះគិតថា នាងនៅក្មេងពេក មិនសាកសមជាមួយនិងរឿងទាំងអស់នេះទេ ។ 

ព្រោះហេតុតែនេះហើយ ទើបធ្វើឲ្យ នាង JunJera Junpitakchai លុបបំបាត់រឿងកែសម្ជស្សចោលសិន ហើយរង់ចាំរហូតដល់មានអាយុច្រើនជាងនេះសិន ម្យ៉ាងវិញទៀតគឺជាសង្សារនឹងគ្នា ត្រូវចេះយោគយល់នឹងពិគ្រោះយោបល់ជាមួយគ្នាទៅវិញទៅមក ៕

-ចុចអាន ៖ Mario ទទួលបានកាដូគាប់ចិត្តពីសង្សារមុខអាក្រក់ !









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mario Maurer JunJera Junpitakchai