CamNews

យល់ដឹង 

អ្នកប្រមាញ់ ដ៏សាហាវ នាសម័យបុរាណ ត្រូវបានរកឃើញ

ស្កុតឡេនៈ៖ ក្រុមអ្នកបុរាណ លេខសាស្រ្ត បាននិយាយថា សំណល់ហ្វូស៊ីលមួយ នៅក្នុង សារមន្ទីរស្កុតឡេន ដែលត្រូវបានរកឃើញ តាំងពីមួយសតវត្សរ៍មុន ត្រូវបានកំណត់ថា ជាអ្នកប្រមាញ់នៅក្នុងទឹកយ៉ាងសាហាវ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រភេទសត្វថ្មី ដែលត្រូវបានហៅឈ្មោះថា Tyrannoneustes lythrodectikos ឬអ្នកជញ្ជក់ឈាម គឺជាប្រភេទសត្វដែលនៅក្នុង ក្រុមជាមួយ ពពួកសត្វក្រពើកាលពីសម័យបុរស ក៏ប៉ុន្តែមាន ទ្រង់ទ្រាយ ស្រដៀងនឹង ត្រីដូហ្វីនជាង។

គ្រោងឆ្អឹងរបស់ពួកល្មូននេះ ដែលរួមមានឆ្អឹងថ្គាម និងធ្មេញ ត្រូវបានយកទៅរក្សាទុក នៅក្នុង សារមន្ទីរ Hunterian នៅឯមហាវិទ្យាល័យ Glasgow ចាប់តាំងពីវាត្រូវាបានរកឃើញនៅ ជិតតំបន់ Peterborough ចក្រភពអង់គ្លេស នៅក្នុងអំឡុងឆ្នាំ ១៩០០។

អ្នកស្រាវជ្រាវម្នាក់មកពីមហាវិទ្យាល័យ Edinburgh លោក Mark Young បាននិយាយថាៈ "វាជារឿងមួយគួរឲ្យពេញ ចិត្តខ្លាំងណាស់ ដែលពួកយើងអាចកំណត់ប្រភេទសត្វដ៏ចំលែក នេះបាន ដោយយើងត្រូវសិក្សាវាអស់ រយៈពេលជិត ១០០ឆ្នាំ។

មិនតែប៉ុណ្ណោះការរកឃើញនេះ ថែមទាំងជួយឲ្យពួកយើងបានដឹងអំពីការវិវត្តន៍ របស់ពពួកសត្វល្មូនដែលរស់នៅ ក្នុងទឹក៕"


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia Sumatra Wildfire Nasa