CamNews

ព័ត៌មានអន្តរជាតិ 

សិស្សសាលា ១៣ នាក់ស្លាប់ ខណៈរថយន្តក្រុង ទេសចរណ៍ របស់ពួកគេ ជួបគ្រោះថ្នាក់ ចរាចរណ៍

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៥ នាក់ បានស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ ១៣ នាក់ជាសិស្សសាលា ក្នុងឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅឯភាគខាងកើត​ ប្រទេសថៃ ក្នុង អំឡុងថ្ងៃសុក្រនេះ ខណៈរថយន្តទេសចរណ៍ របស់ពួកគេ ធ្វើដំណើរកំសាន្តទៅកាន់មាត់សមុទ្រនោះ ទៅបុកជាមួយនឹងរថយន្តដឹកទំនិញធន់ធំ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស channelnewsasia ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្ទាប់ពីបានដកស្រង់សម្តីមន្រ្តីផ្លូវការប្រចាំតំបន់បានបន្តអះ អាងអោយដឹងថាមិនត្រឹមតែមានមនុស្ស ស្លាប់បាត់បង់ជីវិត នោះទេ តែក៏បានបណ្តាលអោយមនុស្ស មនុស្ស លើសពី ៣០ នាក់ផ្សេងទៀត បានទទួលរងរបួស​ ធ្ងន់ និង ស្រាល ដូចគ្នាដែរ នៅក្នុងឧបទ្ទេវ ហេតុលើកនេះ នៅក្នុងខេត្ត Prachinburi ក្រោយពីរថយន្តប៊ើស ពីរជាន់ខាងលើ បុកជាមួយនឹងរថ យន្តដឹកទំនិញធន់ធំ ១៨ កង់ ។

អាជ្ញាធរ ក្នុងតំបន់ សរបញ្ជាក់បន្ថែមអោយដឹងថា សិស្សទាំងអស់ គឺមានអាយុចន្លោះពី ១០ ទៅ ១៤ ឆ្នាំ ខណៈពួកគេធ្វើដំណើរទេសចរណ៍ តាមរយៈរថយន្តក្រុងខាងលើ ទៅកាន់រមណីយដ្ឋានមាត់ សមុទ្រប៉ាតាយ៉ា ដោយបានចាកចេញពីខេត្ត Nakhon Ratchasima ។

លោក Anukarn Thamvijarn ជាមន្រ្តីប៉ូលីសផ្លូវការម្នាក់ ផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា ក្នុងជំនួប ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ លើកនេះ សិស្ស សាលា ១៣ នាក់ រួមទាំងគ្រូ ២ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត ។ យ៉ាងណាមិញ បើតាមការស៊ើបអង្កេតជាជំហានដំបូង បានចេញសេចក្តី ថ្លែងការណ៍អោយដឹងថា មូលហេតុដែលបាននាំអោយ មានគ្រោះថ្នាក់ចរាចរណ៍ លើកនេះ គឺអាច បណ្តាលមកពី តៃកុងឡាន ងងុយគេង ក៏ដូចជា ប្រព័ន្ធហ្វ្រាំង រថយន្តក្រុង មានបញ្ហាជាដើម ៕



ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Protest