CamNews

តារា 

ស្គាល់អាយុពិតប្រាកដរបស់តារាល្បី នាង Davika បានហួសចិត្ត!

ព័ត៌មានកំសាន្ត​ ៖ តារាថៃស្រីដែលមានឈ្មោះល្បីទាំងវ័យក្មេង នាង Davika Hoorne ដែលជាតារាសម្តែង ​និងជាតារាម៉ូដែលសាច់សខ្ចីផងដែរ ចំណែកឯអ្នកគាំទ្រវិញគឺមានមិនតិចទេ ទាំងក្នុងនិងក្រៅប្រទេសតែម្តង ។ 

នាង Davika Hoorne មានឈ្មោះក្រៅថា Mai ហើយឆ្នាំថ្មីនេះនាងទើបតែមានអាយុ ២៤ ឆ្នាំទេ រីឯអ្នកមិនបានដឹងប្រហែលជាអាចនឹងគិតថា នាងមានអាយុតិចឬ ច្រើនជាងនេះ ប៉ុន្តែការពិតទៅអាយុពិតរបស់នាងគឺ ២៤ ឆ្នាំនឹងឯង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងថៃរូបនេះគឺជាកូនកាត់ នាងកើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩២ ។ ហើយរូបនាងគឺជាតារាសម្តែងផ្តាច់មុខរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ជាមួយនិងលោក Mario Maurer ដែលជាកំពូលតារាសម្តែងលំដាប់ជួរមុខរបស់ប្រទេសថៃ ។ អ្នកទាំង ២ បានកសាងកេរ្តិ៍ឈ្មោះល្បីខ្លាំងបំផុតក្នុងរឿង "Pee Mak" ជាសាច់រឿងរវាងប្តីប្រពន្ធ ២ នាក់ដែលស្លាប់ទៅជាខ្មោច ប៉ុន្តែហេតុតែចិត្តស្រលាញ់បែរជាធ្វើមិនដឹងមិនលឺអ្វីទាំងអស់ ។ រីឯអ្នកទស្សនាសុទ្ធតែសរសើរមិនដាច់ពីមាត់អំពីសាច់រឿងដ៏ល្អឯកមួយនេះ ៕









ដោយ​ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer gubgib sumontip Davika