CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេស​ចិន​បង្ហាញ​មហិច្ឆតា ធ្វើ​ការ​ចុះ​ចត​យាន​លើ​ភព​អង្គារ ឲ្យ​បាន​នៅ​ឆ្នាំ ២០២០

(ប៉េកាំង)៖ ប្រទេសចិនបានប្តេជ្ញាថា នឹងធ្វើការបំពេញបេសកកម្ម ទៅកាន់ភពអង្គារ ឲ្យបាននៅឆ្នាំ ២០២០ ដើម្បីបើកទំព័រថ្មី នៃឥទ្ធិពលផ្នែកអវកាស និង​វិទ្យាសាស្ត្ររបស់ខ្លួន ប្រកួតប្រជែងនឹង មហាអំណាច​នានាផ្សេងទៀត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។

រដ្ឋបាលអវកាសជាតិ បានប្រកាសដូច្នេះថា «យានរុករក ត្រូវបានគេរំពឹងថា នឹងបាញ់បង្ហោះ ទៅកាន់ភពព្រះអង្គារ និងធ្វើការចុះចតលើភពនោះ ដើម្បីធ្វើការស្រាវជ្រាវ អ្វីៗគ្រប់យ៉ាងតែម្តង។ យ៉ាងណាក៏ដោយ វា​ពិតជាពិបាកបន្តិច ក្នុងការសម្រេចបានគោលដៅដ៏ធំនេះ ប៉ុន្តែយើងនឹងព្យាយាម សម្រេចកិច្ចការងារនេះ ឲ្យបានតាមគោលដៅ»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសដែលនាំមុខគេ ក្នុងការស្រាវជ្រាវនៅភពអង្គារ មានដូចជា អាមេរិក និងសហគមន៍អឺរ៉ុប។ ដោយឡែក​ប្រទេស​ឥណ្ឌា​វិញ គ្រាន់តែបញ្ជូនយាន ទៅថតរូបភពអង្គារ ហើយត្រឡប់ មកវិញតែប៉ុណ្ណោះ ដោយមិនបានធ្វើការចុះចត ឬរុករកអ្វីៗលើភពនោះឡើយ។ សម្រាប់ប្រទេសចិន បានចាប់ផ្តើម បំពេញបេសកកម្ម នៅទីអវកាសដំបូង តាមរយៈពេលការបាញ់បង្ហោះផ្កាយរណប ទៅកាន់ទីអវកាសដំបូង កាលពី ៤៦ឆ្នាំមុន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news