CamNews

ព័ត៌មានអន្តរជាតិ 

Obama ចុះហត្ថលេខា សេចក្តីប្រកាស គ្រោះមហន្តរាយ ហើយ

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក​    លោក  បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខា ទទួលស្គាល់ ទៅលើសេចក្តីប្រកាស គ្រោះមហន្តរាយ នៅ  ថ្ងៃអង្គារ ម្សិលមិញនេះ ដែលជា​លទ្ធ​ ភាពមួយ ស្តែងអោយឃើញ ជំនួយសហព័ន្ធ គឺមានសុពលភាព ដល់ ប្រជាពលរដ្ឋ នាភាគខាង ជើងរដ្ឋ California ដែលទទួលរងនូវការគម្រាមគំហែងជាខ្លាំង ដោយសារ គ្រោះធម្មជាតិនៃភ្លើង ឆេះព្រៃ នេះបើយោងតាម សេតវិមាន សហរដ្ឋអាមេរិក នារដ្ឋធានី វ៉ាស៊ិនតោន ។


គួរបញ្ជាក់ថា ជំនួយសហព័ន្ធ នឹងមានការផ្តល់ជូន ដល់   ក្រុម  ប្រជាពលរដ្ឋ ដែលកំពុងតែមាន បញ្ហាប្រឈមខ្លាំង បាត់បង់ផ្ទះសម្បែង ឬក៏ត្រូវជួសជុលផ្ទះ  សម្បែងឡើងវិញ ក៏ដូចជា ការផ្តល់ ជូននូវកម្ចី សម្រាប់ការខាតបង់ទ្រព្យដែល  គ្មាន  ការធានារ៉ាប់រង ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ៖ សេចក្តីប្រកាសផ្លូវការ គ្រោះ   មហន្តរាយខាងដើមនេះ អាចមានសុពលទៅបាន បន្ទាប់ពីមានសំណើ ពី   អភិបាលរដ្ឋ California  លោក Jerry Brown ។ បន្ថែមពីលើនេះ ប្រភព បន្តអោយដឹងថា ក្រុមការងារពន្លត់អគ្គីភ័យរាប់ពាន់នាក់បានចេញបទអន្តរាគមន៍គ្រោះអគ្គីភ័យ នៃភ្លើងឆេះព្រៃដ៏សាហាវ ចាប់ផ្តើមពីថ្ងៃទី ១២  កញ្ញា នៅ តំបន់   ផលិតស្រាក្រហម Napa ភាគ ខាងជើងរដ្ឋ California ដែលបានបំផ្លាញផ្ទៃដីព្រៃឈើដល់ទៅ ៣០៣៥១   ហិចតា ខណៈផ្ទះ ប្រ ជាពលរដ្ឋច្រើនជាង ១២០០ នាក់ រងនូវការខូចខាត ក្នុងនោះ  បង្ខំ   អោយប្រជាពលរដ្ឋ រាប់រយ ពាន់នាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែង ៕

- អាន៖ ប្រកាសរដ្ឋ "មានអាសន្ន" ព្រោះភ្លើងឆេះ ព្រៃ ដ៏សាហាវបំផុត ៥៦០០០ ហិចតា (មានវីដេអូ រន្ធត់ បើកឡានគេចខ្លួន)


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon California