(ចិន)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ខណៈដែលមហាសេដ្ឋីរបស់ចិន លោក Jack Ma បានប្រកាសនៅក្នុងកិច្ចប្រជុំ G20 នាពេលថ្មីៗនេះថា លោកបានសម្រេចចិត្តទិញជំនួញ របស់ KFC ទាំងអស់នៅក្នុងប្រទេសចិន ដើម្បីយកមកគ្រប់គ្រងតែម្ដង។
លោក Jack Ma បានរំឭកដល់ពីអតីតកាលរបស់ខ្លួនថា កាលពីលោកនៅក្រ លោកបានទៅសុំទៅសុំធ្វើការ នៅហាង KFC ប៉ុន្មានដងហើយ ប៉ុន្តែអត់មាននរណាឲ្យគាត់ធ្វើការទេ។ ថ្ងៃនេះ គាត់បានសម្រេចចិត្ត ទិញជំនួញហាង KFC នៅចិនទាំងមូលតែម្តង មកគ្រប់គ្រង។ មហាសេដ្ឋីលំដាប់កំពូលនៅចិន លោក Jack Ma បានថ្លែងក្នុងកិច្ចប្រជុំ G20 ថា «សង្រ្គាមនឹងចាប់ផ្តើម ពេលជំនួញលែងមានសកម្មភាព» (Wars start when trade stops)។
សូមបញ្ជាក់ថា នៅពេលដែលមហាសេដ្ឋីប្រព័ន្ធបច្ចេកវិទ្យា និងជាម្ចាស់ក្រុមហ៊ុន Alibaba របស់ប្រទេសចិន លោក Jack Ma បានចាប់ផ្តើម ទិញជំនួញក្រុមហ៊ុន KFC មកគ្រប់គ្រង ក្រុមហ៊ុននេះ នឹងក្លាយបុត្រសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Alibaba Ant និងជាផ្នែកមួយនៃម្ចាស់ KFC នៅទូទាំងប្រទេសចិន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង