CamNews

ជីវិត និងការងារ 

Jack Ma ៖ “ស្ដ្រីតែងតែគិតដល់អ្នកដទៃ ដូច្នេះដើម្បីជោគជ័យ គឺត្រូវតែជ្រើសរើសបុគ្គលិកភេទស្រី ឱ្យបានច្រើន

ហេតុអ្វីបានជាលោក Jack Ma តែងតែជ្រើសរើសបុគ្គលិកភេទស្រី? មូលហេតុគឺថា ព្រោះតែគុណ
សម្បត្តិដោយឡែករបស់ស្ដ្រី។

នៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ដែលបានធ្វើឡើងនៅ Davos ប្រទេសស្វីស កាលពីឆ្នាំ ២០១៥
ស្ថាបនិក Alibaba ធ្លាប់បាននិយាយថា មួយក្នុងចំណោមមូលហេតុដែលនាំឱ្យក្រុមហ៊ុន Alibaba
ទទួលបានជោគជ័យ គឺការជ្រើសរើសបុគ្គលិកភេទស្រី។

លោក Jack Ma ឱ្យដឹងថា ៖ “គន្លឹះដែលនាំទៅរកភាពជោគជ័យរបស់ Alibaba គឺការជ្រើសរើស
បុគ្គលិកភេទស្រីជាច្រើននាក់” ហើយលោកបន្តថា ក្នុងចំណោម ៤៧% នៃបុគ្គលិកភេទស្រី គឺមាន
៣៣% កាន់កាប់តំណែងជាន់ខ្ពស់។ នេះគឺជាចំនួនដ៏ច្រើន សម្រាប់ក្រុមហ៊ុនមួយនៅក្នុងប្រទេស
ដែលមានបុរសច្រើនដូចប្រទេសចិន។

Jack Ma បកស្រាយថា ស្ដ្រីតែងតែគិតចំពោះអ្នកផ្សេងច្រើនជាងខ្លួនឯង។ នេះគឺជាគុណសម្បត្តិ
សំខាន់បំផុតក្នុងការបម្រើអតិថិជនរបស់ក្រុមហ៊ុន Alibaba។

មួយក្នុងចំណោមឧទាហរណ៍លេចធ្លោសម្រាប់យុទ្ធសាស្ដ្រជ្រើសរើសបុគ្គលិករបស់ Alibaba នោះ
គឺការបញ្ជូន Zhang Wei (ស្ដ្រីអ្នកជំនួញដែលធ្លាប់សិក្សានៅអាមេរិក) ពីសៀងហៃ ទៅកាន់ Los
Angeles ដើម្បីគ្រប់គ្រងការិយាល័យរបស់ Alibaba នៅទីនេះ នៅពេលក្រុមហ៊ុនកំពុងត្រៀមខ្លួន
សម្រាប់ “វាយលុក” ចូល Hollywood។

លោក Jack Ma ក៏ធ្លាប់ចែករំលែកអំពីមហិច្ឆតានៅ Hollywood ជាមួយនឹងការបង្កើតផ្នែកផលិត
ភាពយន្ត Alibaba Pictures។ មហាសេដ្ឋីផ្នែក e-commerce រួមនឹងអ្នកវិនិយោគចិន បានចាប់ផ្ដើម
សាងសង់បណ្ដាស្ទូឌីយោសម្រាប់ថតភាពយន្ដនៅ Hollywood ចាប់ពីឆ្នាំ ២០១៥។ 

លោក Jack Ma ឱ្យដឹងថា អារម្មណ៍រំភើបចំពោះការផលិតភាពយន្តរបស់លោក បានចាប់ផ្ដើមពី
ការចង់ផ្លាស់ប្ដូរនូវការយល់ឃើញរបស់ជនជាតិចិនចំពោះវិរបុរស ក៏ដូចជាវិរភាពនាបច្ចុប្បន្ន។

លោក Jack Ma បានសង្កត់ធ្ងន់ថា ៖ “ក្នុងខ្សែភាពយន្តអាមេរិក ស្ទើរតែទាំងអស់នៃវិរបុរសនៅភាគ
ដំបូងៗ សុទ្ធតែមានលក្ខណៈដូចមនុស្សមិនបានការ ហើយពួកគេចាប់ផ្ដើមក្លាយជាអ្នកក្លាហាននៅ
ពេលមានបញ្ហាធំកើតឡើង ប៉ុន្តែ ចុងក្រោយ ពួកគេក៏បានឆ្លងកាត់ការលំបាក ហើយក៏នៅមានជីវិត។
ប៉ុន្តែ ក្នុងខ្សែភាពយន្ដចិនវិញ អ្នកក្លាហានភាគច្រើន ចុងក្រោយ បានបាត់បង់ជីវិត ដូច្នេះ…ពុំមាន
អ្នកណាចង់ក្លាយជាអ្នកក្លាហានទៀតទេ”។

យ៉ាងនេះក្ដី លោក Jack Ma ក៏មិនបានបង្ហើបបន្ថែមអំពីព័ត៌មានទាក់ទឹកនឹងផលិតកម្មរបស់ Alibaba
នោះទេ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ cnbc


Tags: Jack Ma Alibaba