CamNews

បច្ចេកវិទ្យា 

Yahoo នឹងធ្លាក់ក្នុងដៃរបស់ចិន

តាមប្រភពពី Bloomberg (ទស្សនាវដ្តីជំនាញឯកទេសផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់
សហរដ្ឋអាមេរិក) បានអោយដឹងថាក្រុមអ្នកវិនិយោគរបស់អគ្គនាយក Alibaba Jack Ma បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទិញយក Yahoo។ Alibaba បច្ចុប្បន្នមានប្រាក់គ្រប់
គ្រាន់ដើម្បីទិញយក Yahoo ទាំងស្រុង។ ហើយបច្ចុប្បន្នមានក្រុមហ៊ុនពីរគឺ Blackstone និង
Bain (ជំនាញឯកទេសខាងគ្រប់គ្រងហិរញ្ញវត្ថុ) ក៏មានគំរោងទិញយក Yahoo ផងដែរ​ ប៉ុន្តែ
គឹគ្រាន់តែទិញយកមួយផ្នែកប៉ុណ្ណោះមិនមែនទាំងមូលដូច Jack Ma នោះឡើយ។ ប៉ុន្តែខាង
ភាគី Yahoo វិញនៅមិនទាន់ទទួលបានសំណើអ្វីពីខាងភាគី Alibaba នៅឡើយ និងតំលៃ
អំពីការទិញដូរនេះ(ប្រសិនជាមាន) ក៏មិនទាន់បង្ហាញអោយដឹងផងដែរ។

Jack Ma

បន្ទាប់ពីពត៌មាននេះបានចេញផ្សាយភា្លម ភាគហ៊ុនរបស់ Yahoo បានកើនឡើងដល់ ៤%។
"បងធំ" ពាណិជ្ជកម្មបច្ចេកវិទ្យាប្រទេសចិនលោក Jack Ma បានធ្វើការប្រកាសបញ្ជាក់ជា
ច្រើនលើកច្រើនសារថាលោកពិតជាចង់ទិញយក Yahoo ខ្លាំងណាស់ ហើយលោកក៏មាន
បំណងចង់យកភាគហ៊ុនចំនួន ៤០ភាគរយរបស់ Alibaba ដែល Yahoo កំពុងកាន់កាប់នោះ
មកវិញផងដែរ។

កាលពីថ្ងៃពុធម្សិលម៉ិញ មានពត៌មានមួយចុះផ្សាយថាក្រុមហ៊ុនវិនិយោគ Silver Lake និង
ក្រុមហ៊ុន Microsoft បានអោយតំលៃ ១៦,៦ដុល្លាអាមេរិកក្នុង ១ភាគហ៊ុនដើម្បីសុំទិញយក
មួយចំណែកនៃភាគហ៊ុនរបស់ Yahoo និងក្រោយមកទៀតក្រុមហ៊ុនឈ្មោះ TPG Capital (ក៏ជាក្រុមហ៊ុនវិនិយោគដ៏ល្បីឈ្មោះមួយក្នុងប្រទេសអាមេរិក) ក៏បានអោយតំលៃខ្ពស់ជាង
នេះផងដែរ៕

ប្រភព៖ Business Insider
ដោយ៖ រដ្ឋា

Tags: electronictechnologyyahooalibabajack masilver lakemergers and acquisitionsmergers/buyouts