ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសបែលហ្ស៊ិក បានចេញដឺកាតាមចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពី មានការវាយប្រហារភារវកម្ម ផ្ទុះគ្រាប់បែក កក្រើកអាកាស យានដ្ឋានអន្តរជាតិ ព្រុចសែល ដែល បានសម្លាប់មនុស្សច្រើនជាង ៣០នាក់ ។
ជនសង្ស័យរូបនោះ ត្រូវបានគេមើលឃើញជាក់ស្តែងឲ្យដឹងថា ដើរទន្ទឹមជាមួយនឹង ជនសង្ស័យ២ នាក់ផ្សេងទៀត មុនពេលដែលមានការវាយប្រហារភារវកម្ម កក្រើកអាកាសយានដ្ឋាន ។ សេចក្តី រាយការណ៍បញ្ជាក់ឲ្យដឹងថា បុរស ២ នាក់ដែលបានដើរទន្ទឹម នឹងជនសង្ស័យអទិភាពនោះ បាន ស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារខាងលើ ក្រោយពីបំផ្ទុះគ្រាប់បែក ។
ក្រុមពិសេស ប្រឆាំងឧក្រិដ្ឋកម្មភារវកម្ម ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបែលហ្ស៊ិក ខណៈ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ឲ្យដឹងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារភារវកម្មដ៏ កក្រើកលើកនេះ។ សេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអនឡាញ ពីក្រុម ISIS ឲ្យដឹងថា ទីតាំងវាយប្រ ហារត្រូវបានសម្រិតសម្រាំងជ្រើសរើសយ៉ាងម៉ត់ចត់ជាទីបំផុត ខណៈព្រមានវាយប្រហារ ប្រទេស ផ្សេងៗជាបន្តបន្ទាប់ទៀត បើនៅតែប្រឆាំងក្រុមរបស់ខ្លួន។
ដោយឡែក នាយកដ្ឋានរដ្ឋ សហរដ្ឋអាមេរិក ជម្រុញ ក៏ដូចជា ទទូចឲ្យពលរដ្ឋរបស់ខ្លួនមានការ ប្រុងប្រយ័ត្នចំពោះដំណើរកំសាន្តទៅកាន់តំបន់អឹរ៉ុប ពោល សេចក្តីថ្លែងការណ៍ បញ្ជាក់យ៉ាច្បាស់ ឲ្យដឹងថា ៖ ក្រុមភារវកម្ម បន្តគម្រោងផែនការវាយប្រហារបន្ថែមទៀត ទៅលើ ប្រទេស តំបន់អឺរ៉ុប ដោយនៅក្នុងនោះ គោលដៅសំខាន់ រួមមានដូចជា ទីតាំងប្រកួតកីឡា បណ្តារមណីយដ្ឋានទេស ចរណ៍ ភោជនីយដ្ឋាន និង ទីតាំងចរាចរណ៍ ប្រព័ន្ធ គមនាគមន៍ជាដើម។ ព្រះរាជអាជ្ញា ពីប្រទេស បែលហ្ស៊ិក Frederic Van Leeuw ឲ្យដឹងថា មន្រ្តីពាក់ព័ន្ធ កំពុង តែបើកការស៊ើបអង្កេត តាមចាប់ ខ្លួនជនសង្ស័យម្នាក់ ដែលពាក់មួក អមជាមួយនឹងអាវក្រៅ ពណ៌ស្រាល មួយរូប ។ លោកបន្ត ឲ្យ ដឹងថា មានការស្រាវជ្រាវនៅទូទាំងប្រទេស ខណៈក្រុមការងារ បានរកឃើញ Device បំផ្ទុះ ដែល រួមមានដូចជាសារជាតិគីមី និងទង់ជាតិ ISIS នៅសំណង់ អាគារមួយកន្លែង ប្លុក Schaerbeek នៃ ទីក្រុង ព្រុចសែល ប្រទេស បែលហ្ស៊ិក ៕
- អាន ៖ ភារវកម្ម បំផ្ទុះគ្រាប់បែក ២ គ្រាប់នៅអាកាសយានដ្ឋាន ស្លាប់ និងរបួសច្រើននាក់ (មានវីដេអូរន្ធត់)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី