CamNews

តារា 

ចុម! សង្សារថ្មី​ Mario ទៅវះកាត់កែសម្ជស្សហើយ ឬ នៅ ម៉េចក៏ស្អាតម្ល៉េះឥលូវនឹង?

ព័ត៌មានកំសាន្ត ៖ កាលពីមួយរយៈមុនស្រាប់តែផ្ទុះពាក្យរិះគន់យ៉ាងចាស់ដៃថា នាង JunJera Junpitakchai ដែលជាមិត្តស្រីរបស់តារាសម្តែងរូបសង្ហា លោក Mario Maurer មានមុខមាត់មិនស្អាតហើយថែមទាំងគ្មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យសិល្បៈថែមទៀតផង ​។ 

ស្រាប់តែមួយរយៈពេលក្រោយមកបានលេចលឺដំណឹងថា នាង JunJera Junpitakchai ចង់វះកាត់កែសម្ជស្សព្រោះមិនចង់ស្តាប់ពាក្យរិះគន់ទាំងអស់នេះ ប៉ុន្តែ លោក Mario មិនព្រមព្រោះយល់ថា នាងនៅក្មេងពេក គ្រាន់តែលាបឡេ និងថែទាំខ្លួនបែបធម្មតាៗទៅបានហើយ មិនចាំបាច់ដល់ថ្នាក់វះកាត់កែសម្ជស្សអ្វីនោះទេ ព្រោះរូបលោកស្រលាញ់នាងជានាងមិនមែនស្រលាញ់តែសម្រស់ខាងក្រៅទេ ។ 

យ៉ាងណាមិញគួរឲ្យបញ្ជាក់ឲ្យដឹងថា នាង JunJera មិនទាន់បានទៅកែសម្ជស្សអ្វីនោះទេ មូលហេតុដែលនាងស្រស់ស្អាតនិងសាច់ខ្ចីជាងមុនបែបនេះដោយសារតែ ថែទាំស្បែក ខាត់ស្បែក និងលាបឡេ ធម្មតាៗនោះទេ មិនទាន់ឈានដល់ដំណាក់កាលវះកាត់កែសម្ជស្សនោះទេ ព្រោះមិនចង់ Mario មិនសប្បាយ ព្រោះលោកមិនទាន់ចង់ឲ្យនាងទៅកែសម្ជស្សទេ ដោយសារតែនៅក្មេងពេក ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Kapook


Tags: Mario Maurer JunJera Junpitakchai