ព័ត៌មានកីឡា៖ ប៉ាក់គីអៅ ដែលជាកីឡាករប្រដាល់ដែលឆ្នើមជនជាតិ ហ្វីលីពីន បានប្រតិកម្មនឹងពាក្យសម្ដីរបស់លោក Bob Arum ដែលបានអះអាងថា លោកនឹង ចូលនិវត្ដនាឆ្នាំក្រោយបន្ទាប់តែមួយ ប្រកួតទៀតប៉ុណ្ណោះ ។
លោក ប៉ាក់គីអៅ បានប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា " ខ្ញុំដឹងច្បាស់ខ្លាំងណាស់ពីខ្លួនរបស់ខ្ញុំ ថានឹងកំពុងតែមានអ្វីកើតឡើង ហើយខ្ញុំក៏យល់ច្បាស់ដែរថា គ្រប់យ៉ាងគួរតែរក្សាវានៅឲ្យស្ងៀម គឺប្រសើរជាង ប្រតិកម្មដឹងឮរឿងផ្សេង" ។
ជាការពិតមែនហើយ ដែលកន្លងមក លោក Bob Arum ធ្លាប់បាននិយាយដោយផ្ទាល់ថា បាក់គីអៅនឹង ចូលនិវត្ដនៅថ្ងៃណាមួយមិនខានឡើយនាឆ្នាំក្រោយនេះ ខណៈដែលគាត់នឹងឈរឈ្មោះបក្ខជន បោះឆ្នោតជាតំណាងរាស្រ្ដប្រចាំនៅហ្វីលីពីន នាឆ្នាំក្រោយ ។ ប៉ុន្ដែនៅពេលនេះ លោក ប៉ាក់គីអៅ បានបដិសេធថា គាត់ និងមិនគម្រោងចូលនិវត្ដឡើយ ហើយគោសដៅចូលខ្លួនក្នុងអ្នកនយោបាយ ក៏គាត់មិនបោះបង់ចោល ហើយរឿងទាំងអស់ក៏មិនអាចទាក់ទងគ្នាដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ bdlive