CamNews

កីឡាអន្តរជាតិ 

ជោគជ័យចុងក្រោយ Floyd គឺជាការព្រួយបារម្មណ៍ ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ កំពូលអ្នកប្រដាល់មិនដែលចាញ់ ជនជាតិអាមេរិក Floyd Mayweather កាលពីម្សិលមិញបាន សម្រេចគោលបំណងក្នុងឆាកជីវិត ដោយបានបំបែកកំណត់ត្រា ៤៩ប្រកួត មិនឲ្យចាញ់ មុនពេលចូលនិវត្ដ។

Floyd Mayweather កាលពីម្សិលមិញ បានយកឈ្នះដៃគូរចុងក្រោយទី ៤៩ គឺកីឡាករ​ Andre Berto ក្រោម​​លទ្ធផលពិន្ទុ ១២០-១០៨, ១១៨-១១០ និង ១១៧-១១១។ ស្ថិតក្រោមលទ្ធផលជោគជ័យ និង សម្លេងអប​អរ​សាទរ Floyd បានប្រកាសថា​ Andre Berto គឺជាដៃគូរចុងក្រោយបង្អស់ មុនពេលគាត់សម្រេច​ចិត្ដដើរចេញពីវិស័យកីឡា ហើយគាត់ក៏នោតែជាកីឡាករ ខ្លាំងជាងគេ។​ ស្របពេលនោះផងដែរ អ្នកប្រដាល់ជនជាតិហ្វីលីពីន ក៏បានបង្ហាញពីអារម្មណ៍ខ្លួន ផងដែរនៅរាត្រីនោះតាមរយៈ បណ្ដាញសង្គម Instagram ដោយថា " តើខ្ញុំអាចធ្វើអ្វីបាន ខណៈដែលមានអារម្មណ៍ធុញទ្រាន់ដូច្នេះ" ។ 

ជាការពិតណាស់ បើរំលឹកឡើងវិញ អំពីការប្រកួត​រវាង ប៉ាក់គីអៅ នឹង​Floyd ពេលនោះពិតជាគួរឲ្យ សោក​​​សង្រែកជាខ្លាំង ចំពោះលទ្ធផល និងទង្វើរអ្នកគ្រប់គ្រង ដោយមានការធ្វេសប្រហែស។ Floyd មានឱកាស​​ប្រាស់ការចាក់ថ្នាំមុនពេល ប្រកួត ចំណែក ប៉ាក់គីអៅ គ្មានឱកាសបើសូម្បីលេបថ្នាំព្យាបាលរបួសស្មាក៏ត្រូវ​ NSAC ហាមឃាត់។ ប៉ុន្ដែទន្ទឹមនឹងការសោកស្ដាយនេះ NSAC ក៏បានទើបតែចេញសេចក្ដីថ្លែងការណ៍ថ្មីមួយដែរថា " Floyd បានប្រព្រឹត្ដខុស ល្មើសនឹងច្បាប់ប្រកួត ដោយហ៊ានចាក់ថ្នាំមុនពេលប្រកួត ចំនួន ៦​ម៉ោង ដោយគ្មានការសុំអនុញ្ញាត ចំណែក USADA ក៏ហ៊ានអនុញ្ញាត ដល់ Floyd ធ្វើយ៉ាងនេះដែរ យ៉ាង​ហោចណាស់ គេគួរតែ ផ្ដល់ដំណឹងនេះមកខាងយើងមុនបន្ដិចដែរ មុនពេលសម្រេចចិត្ដ។ ប៉ាក់គីអៅ បានត្រូវហាមឃាត់ មិនឲ្យប្រើប្រាស់ថ្នាំព្យាបាលរបួស បើសូម្បីមួយពេលចុងក្រោយមុនការប្រកួត " ។ ផ្អែកតាម​ការ លើកឡើង របស់ NSAC តើអាចគិតបានទេ ថា ឱកាសនៃការប្រកួតរវាងអ្នកទាំងពីរ ពិតជាកើត​មានមែន ខណៈដែល Floyd បានសម្រេចចិត្ដប្រកាសខ្លួនចូលនិវត្ដហើយ​នោះ ។ 

គូសបញ្ញាក់ផងដែរថា Floyd អាចយកឈ្នះ Andre Berto ដែលជាដៃគូរប្រកួតចុងក្រោយ ហើយតាំងខ្លួន​ជាអ្នកខ្លាំង មិនដែលចាញ់ទាល់តែសោះ ប៉ុន្ដែសម្រាប់ការស្ទង់មតិពីប្រិយមិត្ដរបស់ គេហទំព័រ Mirror បានបង្ហាញថា ៧៥ ភាគរយ គឺមិនគាំទ្រទេដែរ ថា Floyd គឺ ជាកីឡាករខ្លាំងក្នុងវស័យកីឡាប្រដាល់ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror & irishexaminer


Tags: boxing news Manny Pacquiao Floyd Andre Berto