CamNews

តារា 

ត្រឹមជាក្មួយចិញ្ចឹមមែនពិត ប៉ុន្តែ Boy pakorn លះបង់ដល់ថ្នាក់នេះ

កំសាន្ត ៖ ក្មេងស្រីឈ្មោះ Nong Wan Mai គឺជាកូនស្រីចិញ្ចឹមរបស់បងស្រីលោក Boy pakorn បង្កើត ដូច្នេះហើយក្មេងតូចម្នាក់នេះ ក៏ត្រូវជាក្មួញរបស់តារាសម្តែងល្បីឈ្មោះរូបនេះដែរ ។ 

លោក Boy pakorn ថ្មីៗនេះ​ បានបង្ហោះរូបថតនៅមន្ទីរពេទ្យហើយនិយាយថា "នាងកំពុងតែលេងហ្គេម ដើម្បីឲ្យមានអារម្មណ៍ប្រសើរជាងមុន ក្រោយពីយំយ៉ាងខ្លាំង បន្ទាប់ពីចាកថ្នាំហើយ" ។ 

តារាថៃរូបនេះក៏បានធ្វើការជូនពរដល់ក្មួញស្រីឲ្យឆាប់ជាសះស្បើយពីជម្ងឺផងដែរ ។ ថ្វីត្បិតតែត្រឹមជាក្មួយចិញ្ចឹមមែនពិត ប៉ុន្តែ Boy pakorn លះបង់រហូតដល់ថ្នាក់ទៅគេងថែទាំ​ Nong Wan Mai ដោយផ្ទាល់ ខណៈការងារសិល្បៈរវល់ស្ទើរដកឃ្លាមិនរួចនោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្មួញស្រីរបស់តារាថៃរូបនេះ កំពុងគេសម្រាកព្យាបាលខ្លួននៅឯមន្ទីរពេទ្យ Ramathibodi Hospital ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Boy pakorn Chatburirak pat​ Nong Wan Mai