CamNews

ព័ត៌មានអន្តរជាតិ 

ប៉ា​គី​ស្ថាន កាត់​ទោស​​ព្យួរក មន្ត្រី​ប៉ូលិស​​ម្នាក់ ពី​​បទ​​បាញ់​​សម្លាប់​​អភិបាល​ខេត្ត

(​អ៊ី​ស្លា​ម៉ា​បាដ​)៖ តុលាការ​ប៉ា​គី​ស្ថាន នៅ​ថ្ងៃ​ចន្ទ​នេះ បានសម្រេច​កាត់ទោស​ព្យួរក អតីត​មន្ត្រីប៉ូលិស​មួយរូប ដែល​បាន​បាញ់សម្លាប់ ​អតីត​អភិបាលខេត្ត ផាន់​ចាប់ (Punjab) នៅក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ កាលពី​ឆ្នាំ ២០១១​។ នេះ​បើ​តាម​ការផ្សាយ ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​អតីត​នាយ​ប៉ូលិស​លោក ម៉ា​ម​តា​ស កា​ឌ្រី (Mumtaz Qadri) បាន​បាញ់កាំភ្លើង​គ្រាប់​ជ័រ ដាក់​អតីត​អភិបាលខេត្ត ផាន់​ចាប់ លោក សាល់​ម៉ាន់ តា​ហ្ស៊ា​រ (Salman Taseer) នៅ​ជិត​ផ្សារ​មួយ​កន្លែង​ក្នុង​រដ្ឋធានី​។ លោក កា​ឌ្រី បាន​ដោះសារ​ថា​ ការ​បាញ់កាំភ្លើង​ដាក់​លោក តា​ហ្ស៊ា​រ កើត​ឡើង​ ក៏​ព្រោះ​តែ​អតីត​អភិបាលខេត្ត​រូបនេះ បាន​ប្រើប្រាស់​ពាក្យ​ជេរប្រទេច និង​ដាក់​បណ្តាសារ​លើ​សាសនា​មួយ ដែល​នាំឲ្យ​លោក​ជា​នាយ​ប៉ូលិស​រូប​នេះ ដែល​តែង​ប្រតិបត្តិ​សាសនា​នោះ មាន​ការឈឺចាប់ និង​មិន​អាច​ទប់​កំហឹង​បាន​។​

​គួរបញ្ជាក់​ថា ​លោក តា​ហ្ស៊ា​រ ជា​មេដឹកនាំ​ជាន់ខ្ពស់​ នៃ​គណបក្ស​ប្រឆាំង​របស់​ប៉ាគី​ស្ថាន PPP ដែល​ជា​មនុស្ស​ជំនិត​ ទៅនឹង​អតីត​នាយករដ្ឋមន្ត្រី​លោក អាស៊ី​ហ្វ អា​លី ហ្សា​ដារី ផងដែរ​។ នៅ​ថ្ងៃកើតហេតុ​នោះ ជា​ពេល​ដែល​លោក តា​ហ្ស៊ា​រ បាន​ទៅ​ហាង កាហ្វេ​មួយកន្លែង​ ក្នុង​ផ្សារ​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Save the Children