CamNews

ព័ត៌មានអន្តរជាតិ 

"Fake ប្រាក់ចំនូល" CEO ក្រុមហ៊ុន Toshiba អោនមុខសុំទោស ប្រកាស លាលែងចេញ ពីតំណែង

ព័ត៌មានអន្តរជាតិ ៖ នាយកប្រតិបត្តិ ក្រុមហ៊ុន Toshiba លោក Hisao Tanaka  បាន  ប្រកាសលា លែងពីតំណែង អំឡុងថ្ងៃអង្គារ ម្សិលមិញនេះ ពាក់ព័ន្ធនឹងរឿងអាស្រូវ គណនេយ្យដែលនាំអោយ មានភាពរង្គោះរង្គើក្នុងក្រុមហ៊ុនអេឡិចត្រូនិច នាំមុខ របស់ប្រទេសជប៉ុនមួយនេះ ។

សមាជិកក្រុមប្រឹក្សា ៨ នាក់ផ្សេងទៀត ក្នុងនោះ រួមមានអនុប្រធាន លោក Norio  Sasaki ក៏បាន ប្រកាសលាលែងចេញពីតំណែងដូចគ្នាដែរ ។ បច្ចុប្បន្នភាពលោក Masashi Muromachi ត្រូវបាន ប្រកាសតែងតាំងជាប្រធានក្រុមហ៊ុនបណ្តោះអាសន្ន ។ សេចក្តីរាយការណ៍ ពី  ទំព័រសារព័ត៌មាន ស៊ីអិនអិនអោយដឹងថា ក្រុមហ៊ុននាំមុខ ខាងវិស័យអេឡិចត្រូចនិច Toshiba ដំណើរការក្រុមហ៊ុន រងនូវភាពមិនប្រក្រតី ក្នុងរយៈពេល ១ ខែចុងក្រោយនេះ ទន្ទឹមនឹងការ  ស្តែងចេញនូវរឿងអាស្រូវ គណនេយ្យ ។ ជាការគូសបញ្ជាក់ដោយផ្ទាល់ពី គណៈកម្មការស៊ើប  អង្កេតឯករាជ្យ អោយដឹងថា ក្រុមហ៊ុនបានបំផ្លើសប្រាក់ចំនូល ១,២​ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ។

អំឡុងសន្និសិទកាសែត ជាការប្រកាសលាលែងចេញពីមុខតំណែង អតីត CEO ក្រុមហ៊ុន Toshi- ba លោក Tanaka អោយដឹងថា ៖ ពួកយើង ឯកភាពទៅលើអ្វីដែលបាន  កើតឡើង យ៉ាងធ្ងន់ធ្ងរ កន្លងមកនេះ ហើយពួកយើងសូមធ្វើការអភ័យទោស និង សុំទោស ទៅ  ដល់រាល់ម្ចាស់ភាគហ៊ុន ទាំងអស់ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Toshiba គូស​ បញ្ជាក់​​  អោយ ដឹង តាមរយៈ  សារ លិខិតទៅដល់ក្រុមម្ចាស់ វិនិយោគនៅថ្ងៃច័ន្ទនេះ អោយដឹងថា ខ្លួន  នឹ ងចាត់និតិវិធីផ្លូវការ កែតម្រូវមកវិញនូវលទ្ធផល ហិរ ញ្ញវត្ថុ ពីអតីតកាល ព្រោះជាការចាំបាច់ ។ គួររំឮកថា ដំណើរ ល្អក់ កករ ចាប់ផ្តើមកើតឡើង ពី ខែ មេសា បន្ទាប់ពីក្រុមហ៊ុន Toshiba ខ្លួនឯងនោះ បានចាប់ផ្តើម  ធ្វើ  ការស៊ើបអង្កេតផ្ទៃក្នុង ទៅលើ ការអនុវត្តន៍ គណនេយ្យភាព ។ មិនយូរប៉ុន្មាន រឿងរ៉ាវ ក៏កាន់តែ  អា ក្រក់ ឈានទៅដល់ផ្ទុះឡើង នូវរឿងអាស្រូវ បន្ទាប់ពីក្រុមហ៊ុន បញ្ជាក់អោយដឹងថា   គណៈកម្មការ ឯករាជ្យ នឹងចាត់វិធានការ ពិនិត្យសារឡើងវិញ ប្រតិបត្តិការ គណនេយ្យក្រុមហ៊ុន ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Toshiba CEO