CamNews

យល់ដឹង 

គន្លឹះក្នុងការញញឹម ឱ្យមានភាពទាក់ទាញ

(សុខភាព)៖ ប្រសិនបើ អ្នកចង់មានស្នាមញញឹម ដែលមានភាពទាក់ទាញ អ្នកត្រូវតែមានអនាម័យមាត់ល្អ។ អ្នកអាច មានស្នាមញញឹមល្អបំផុត ដោយការទៅពិនិត្យធ្មេញ, ប្រើផលិតផលធ្វើខ្លួនឯង ឬ ផលិតផលមានលក់លើទីផ្សារ។ អ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវបញ្ចេញ ស្នាមញញឹម ដ៏ស្រស់ស្អាតរបស់អ្នកគ្រប់ពេល ដែលមានឱកាស។

ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលជួយជំរុញឲ្យការញញឹមរបស់អ្នកកាន់តែមានភាពទាក់ទាញ៖

វិធីសាស្ត្រ៖

០១) ដុសធ្មេញ និងអណ្តាតរបស់អ្នកឱ្យសព្វ ព្រោះវាអាចបំបាត់កំទេចអាហារនៅសល់និងក្លិនមិនល្អក្នុងមាត់។

០២) បន្ថែមសម្រស់លើបបូរមាត់របស់អ្នក ដោយប្រើក្រេមរលោង ដែលជួយឱ្យបបូរមាត់ប៉ោងឡើង។ ក្រែមប្រភេទនេះមានផ្ទុកសារធាតុ ធម្មជាតិម្យ៉ាង ដែលធ្វើឱ្យរលាក ស្បែកបន្តិចបន្តួច និងធ្វើឱ្យបបូរមាត់ហើម។ អ្នកជំនាញនិយាយថា វាបង្ករឱ្យមានសភាពស្កៀបតិចៗ ប៉ុន្តែមិនមានប្រតិកម្មអ្វីនោះទេ។

០៣) ប្រើវិធីសាស្ត្រធ្វើឱ្យធ្មេញសដើម្បីជួយឱ្យធ្មេញអ្នករឹតតែស។ ប្រសិនបើអ្នកមិនចង់ទៅពេទ្យធ្មេញ អ្នកអាចប្រើផលិតផលទិញ បានដោយគ្មានវេជ្ជបញ្ជា ដូចជា ថ្នាំដុសធ្មេញធ្វើឱ្យស, បន្ទះបិតធ្មេញឱ្យស, និងស្ករកៅស៊ូ។
 
០៤) បំបាត់ទម្លាប់ដែលប៉ះពាល់ដល់ធ្មេញ ដូចជាការទទួលទានថ្នាំជក់ និងកាហ្វេ។ ការធ្វើបែបនេះក៏អាចជួយបន្ថយឱកាស កើតឡើង នៃជំងឺអញ្ចាញធ្មេញនិង មហារីកមាត់ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: So Ena Star news local news