CamNews

ព័ត៌មានអន្តរជាតិ 

បង្គា ក្លែងក្លាយ "FAKE" ផលិតចេញពី សារជាតិ ចាហួយ ជាជាង សារជាតិ ប្លាស្ទិច

ព័ត៌មានអន្តរជាតិ ៖ អ្នកលក់ដូរ មានវត្តមានមកពីខេត្ត Zhejiang ប្រទេសចិន ប្រឈមមុខនឹងការ តាមដានក៏ដូចជាស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីលក់ចេញនូវ បង្គា ដែលផ្ទុកនូវសារជាតិ ចាហួយ នេះបើយោងតាមការលើកឡើង ពីទំព័រសារព័ត៌មាន ចិន ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណីក្លែងបន្លំ ទំនិញ សុទ្ធមួយនេះ ត្រូវបានរាយការណ៍ ទៅដល់ភ្នាក់ងារសារព័ត៌មាន ពី  សំណាក់  ក្រុម អតិថិជន  ក្រោយ ពី បាន ទិញ ផលិតផល បង្គា សមុទ្រ ពីហាងលក់ដូរ ក្នុងស្រុក ក្នុងទីក្រុង Wenzhou ។ អាជ្ញាធរ ពាក់ព័ន្ធភ្លាមៗបានចេញសេច ក្តីប្រកាសអាសន្ន ស្របពេលដែលនាំខ្លួន ក្រុមអ្នកលក់ដូរ  មកធ្វើការស៊ើបអង្កេត ខណៈ ការតាម ដានស៊ើបអង្កេត កំពុងតែប្រតិបត្តិការនៅឡើយ ។ អ្នក លក់ដូរ  ក្នុងស្រុកម្នាក់ គូសបញ្ជាក់អោយ ដឹងថា លោកពិតជាមិនបានដឹងអ្វីទាល់តែសោះ ពោល​លោកបានទិញ គ្រឿងសមុទ្រ ទាំងនេះ ពី ឈ្មួញផ្គត់ផ្គង់ក្នុងស្រុក យកមកលក់បន្ត ខណៈលោកពិតជាមិនបានដឹងថា សារជាតិអ្វីអោយពិត ប្រាកដមាននៅក្នុង បង្គា នោះទេ ។ ជាការគូសបញ្ជាក់ដោយផ្ទាល់ ពីពលរដ្ឋ ក្នុងស្រុក អោយដឹង ថាពួកគេកត់សម្កាល់បានថា សារជាតិដែលមាននៅក្នុង បង្គា នោះ  គឺ ជាសារ ជាតិ ចាហួយ ប៉ុន្តែ មានការលើកឡើងទាំងព្រួយបារម្ភអោយដឹងថា អ្វីៗអាច នឹង អាក្រក់ ជាងនោះ បើសិនណា សារ ជាតិទាំងនោះគឺជា សារជាតិ ប្លាស្ទិច ។   យោងតាម សេចក្តី រាយការណ៍ ពីសារព័ត៌មានក្នុងស្រុក ចិន អោយដឹងថា បណ្តាអ្នកលក់ដូរគ្រឿងសមុទ្រ  នៅ ក្នុង ប្រទេសចិន ទទួលសារភាពអោយដឹង ថាពេលខ្លះពួកគេពិតជាត្រូវចាក់    បំពេញ  សារជាតិ  ចាហួយ ដើម្បីធានាអោយបានថា បង្គា នៅ មានសភាពថ្មីស្រស់ បើទោះជាត្រូវទុកយូរ ក៏ដោយចុះ ៕

- អាន ៖ ឈាមមាន់ ឈាមទាក្លែងក្លាយ "FAKE" ផលិតចេញពី សារជាតិគីមី ដែលលោកអ្នក មិននឹកស្មានដល់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ soshiok


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shrimp Jelly