CamNews

កីឡាអន្តរជាតិ 

Man Utd ត្រូវ​សង​សឹក Liverpool យប់​នេះ ដើម្បី​ឈ្នះ​កៅអី​មួយ ទៅ​វគ្គ​៨ក្រុម​នៃ​ពាន Europa League

(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United ត្រូវធ្វើការវាយបកយកឈ្នះក្រុមភ្ញៀវហង្សក្រហម Liverpool ក្នុងជើងទី២យប់នេះ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ក្រោយរបូត ២-០ នៅកីឡដ្ឋាន Anfield កាលពីជើងទី១ វគ្គ១៦ក្រុម ។

សារព័ត៌មាន BBC បានផ្សាយថា កីឡដ្ឋាន Old Trafford ជាឱកាសចុងក្រោយសម្រាប់ Man Utd ដើម្បីធ្វើការវាយបកយកកៅអីវគ្គ៨ក្រុមចុងក្រោយ បើទោះបីជាក្លឹបមួយនេះបានកំពុងតែរងវិបត្តិជួបបញ្ហាកីឡាកររបួសច្រើនក៏ដោយ តែ នៅមានសង្ឃឹមខ្លះៗដែរក្នុងការស្រោចស្រង់ស្ថានការណ៍ឡើងវិញ  ដោយកាលពីសប្តាហ៍មុនទឹកដី Old Trafford មួយ នេះលេងបានត្រឹមស្មើ ១-១ ទល់នឹងក្រុមភ្ញៀវញញួរធំ West Ham United ក្នុងវគ្គ៨ក្រុមនៃពាន FA Cup ។

តែយ៉ាងណាក៏ដោយ គ្រូបង្វឹកជនជាតិហូឡង់ នឹងពង្រឹងក្រុមបានល្អឡើងវិញ ដែលនៅសល់តែពាន Europa League និង FA Cup រំពឹងឈ្នះក្នុងរដូវកាលឆ្នាំ២០១៥-២០១៦នេះ ខណៈដែលពានលីកកំពូលអង់គ្លេស Premier League ស្ថិតនៅឆ្ងាយហើយនោះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានល្ងាចមិញនេះ គ្រូបង្វឹក Liverpool លោក Jurgen Klopp បានប្រាប់ថា “Man Utd ស្អប់ យើងណាស់ តែយើងមិនដែលខ្លាចពួកគេឡើយ ហើយអ្វីៗគ្រប់យ៉ាងនឹងដឹងច្បាស់ ក្រោយបញ្ចប់៩០នាទីនៅលើ ទីលាន នោះទើបមានអ្នកខ្លាំង និងអ្នកខ្សោយពិតប្រាកដ” ។

ទន្ទឹមគ្នានោះដែរ ២គ្រាប់វាយបកសម្រាប់ក្រុម Man Utd ពីមុនមិនលំបាកនោះទេ តែឥឡូវខុសគ្នាដាច់ស្រឡះ ហើយ កីឡាកររត់ជួរមុខ Benteke, Coutinho, Daniel Sturridge និង Firmino សុទ្ធជើងខ្លាំង បើប្រហែសច្បាស់ជាប្រហោង ហើយ David De Gea ក៏មិនអាចជួយបានដែរ ហើយ Liverpool កំពុងលេងប្រកបដោយកម្លាំងចិត្តទៀតផង ព្រោះ មាន២គ្រាប់បាល់មាសក្នុងដៃហើយនោះនាម៉ោង ៣៖០៥នាទីទៀបភ្លឺយប់នេះ ។

សម្រាប់៧ប្រកួតផ្សេងទៀត នារាត្រីនេះដែរមាន៖
Bayer Leverkusen Vs Villarreal
Lazio Vs Sparta Prague
Valencia Vs Athletico Bilbao
Anderlecht Vs Shakhtar Donetsk
Braga Vs Fenerbahce
Sevilla Vs Basel
Tottenham Hotspur Vs Borussia Dortmund ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Man Utd Aubameyang Wayne Rooney