CamNews

ព័ត៌មានអន្តរជាតិ 

គគ្លើនខ្លាំង ហ៊ានផ្លោះរបង សេតវិមាន បំណងជួប Obama ចុងក្រោយ ត្រូវចាប់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ សេតវិមាន សហរដ្ឋអាមេរិក សម្រេចបិទទ្វារភ្លាមៗ អំឡុងថ្ងៃព្រហស្បត្តិ៍ម្សិល មិញនេះ បន្ទាប់ពីបុរសម្នាក់ ផ្លោះរបង ចូល  សេតវិមាន   នារដ្ឋធានី វ៉ាស៊ិនតោន នេះបើយោងតាម សេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុក អាមេរិក ស៊ីអិនអិន។


ប្រភពសារព័ត៌មានដដែល ចុះផ្សាយអោយដឹងថា ភ្លាមៗ បុរសដែលជាបេក្ខភាព​តែម្នាក់គត់គគ្លើន ហ៊ានផ្លោះរបងសេតវិមាននោះ ត្រូវបានចាប់ឃាត់ខ្លួន ។ របាយការណ៍  បញ្ជាក់បន្ថែមអោយដឹងថា ក្រោយពីមានការចាប់ឃាត់ខ្លួន បុរស គគ្លើនហ៊ានផ្លោះរបង សេតវិមាន នៅ  បន្តបិទទ្វារនៅឡើយ ខណៈក្រុមការងារ ទទួលបន្ទុករក្សាសុវត្ថិភាព កំពុងតែត្រួតពិនិត្យ ជុំវិញបរិវេណ សេតវិមាន ។


យោងតាមកាលវិភាគផ្លូវការ ពីសេតវិមាន អំឡុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ គ្រួសារលោក បារ៉ាក់ អូបាម៉ា កំពុងតែប្រារព្ធកម្មវិធីបុណ្យ Thanksgiving Day នៅក្នុងសេតវិមាន  ចំពេលដែល បុរស ព្រ ហើនខ្លាំងហ៊ានផ្លោះរបង។ របាយការណ៍ បញ្ជាក់អោយដឹងថា នេះពុំមែនជាលើកទី ១នោះទេ ក្នុង រយៈពេល ១ សប្តាហ៍ចុងក្រោយនេះ ដែលសេតវិមាន ត្រូវបិទទ្វារ    ពោល អំឡុង  ចុងសប្តាហ៍ ថ្ងៃ សៅរ៍សប្តាហ៍កន្លងទៅនេះ សេតវិមានធ្លាប់បិទទ្វារ រួចម្តងមកហើយ   នៅពេលដែល ស្រ្តីម្នាក់ បាន គប់ ក៏ដូចជា ចោល ស្នូរផ្លែប៉ោម ជាច្រើន ទៅលើរបងសេតវិមាន ផ្នែកខាងត្បូង ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន និង ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States UN White House Sokhom