ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានក្នុងស្រុក ប្រទេស តួកគីឲ្យដឹងថា គ្រាប់បែកដែលត្រូវបានបង្កៃទុក ចោលនៅក្នុងកាបូបមួយ នាទីតាំងចំណតឡានក្រុង ភាគកណ្តាលទីក្រុង Istanbul ជិតមជ្ឈមណ្ឌល ផ្សារទំនើប Trump Tower បានផ្ទុះឡើង ដែលបានបណ្តាលឲ្យជនរងគ្រោះ ៣ នាក់ រងរបួស ។
សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះ កើតឡើង បន្ទាប់ពី មានការប្រកាសអាសន្ន ពីសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ទៅដល់ពលរដ្ឋរបស់ខ្លួនឲ្យមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅក្នុងប្រទេស តួកគី ព្រោះអាចនឹងមានការវាយប្រហារភារវកម្ម ។ ភ្លាមៗ ពុំទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេ ថាតើ ការបំផ្ទុះគ្រាប់បែកលើកនេះ គឺជាចេតនា នៃការវាយប្រ ហារភារវកម្ម ពោល សមត្ថកិច្ចពាក់ព័ន្ធ កំពុងតែធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ