CamNews

កីឡាអន្តរជាតិ 

គ្រាន់តែ Poster ប្រកួតតេន្នីសសោះ ដូចរឿងហូលីវូដ ឡូយអស់ស្ទះ

ប្រសិនបើ កីឡាករតេន្នីសល្បី នីមួយៗចូលនិវត្តន៍ ពីការលេង តេន្នីសហើយ ទៅថតរឿង វិញនេះ ពួកគេច្បាស់ជា សំដែងសមណាស់ ហើយមើលទៅ ។ អ្នកជំនាញ កែច្នៃកាត់ត រូបភាពបែបកំប្លែង Nail Smith បានធ្វើអោយ ពិភពតេន្នីស ចាប់អារម្មណ៍ និងកោតសរសើរ ជាខ្លាំងជាមួយនិង ស្នាដៃ ធ្វើ Poster បែបរឿងហូលីវូដ សំរាប់តារាល្បីៗទាំងនេះ ។

Nail Smith បានកាត់ត កីឡាករល្បីៗដូចជា Novak Djokovic, Rafel Nadal, Andre Murray, ជាដើម បញ្ចូលគ្នា ក្នុង Poster មួយដែលមាន ចំណងជើងថា​ " Les Muzzerable " ដែលវាជាការកាត់ត បែបកំប្លែងពីរឿង " Les Miserable " របស់ហូលីវូដ ។ យើងមើលទៅថា វាពិតជាសមខ្លាំងណាស់ មើលទៅដូច រឿងហូលីវូដ មែនទែនអញ្ចឹង ។ Nail Smith បានចាប់ផ្តើម ធ្វើបែបនេះ ជាយូរណាស់ មកហើយដែល ខាងក្រោមនេះ ជាស្នាដៃផ្សេងទៀត ដែលគាត់ធ្វើអោយ តារាតេន្នីស ទៅជាតារា ហូលីវូដ ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star tennis sport movie