CamNews

ប្លែកៗ 

"រាជវាំង Buckingham" របស់អង់គ្លេស ត្រូវគេដុតកំទេច ដើម្បីរកប្រាក់មនុស្សធម៌

កាលពីពេលថ្មីៗនេះ មនុស្សរាប់ពាន់នាក់នៅប្រទេសអង់គ្លេស បានប្រមូលផ្ដុំគ្នាដើម្បីទស្សនា
ទិដ្ឋភាព រាជវាំងសិប្បនិមិត្ត Buckingham ត្រូវអគ្គីភ័យឆាបឆេះខ្ទេចតែក្នុងរយៈពេលតែមួយប៉ប្រិច
ភ្នែក។

អ្នកសាងសង់រាជវាំងសិប្បនិមិត្ត Buckingham នេះ គឺលោក  Edward Heath អាយុ ៦៣ឆ្នាំ។ លោក
Edward Heath បានអះអាងថា ការធ្វើបែបនេះមិនមែនក្នុងគោលដៅនយោបាយនោះទេ ប៉ុន្ដែវា
គ្រាន់តែដើម្បីប្រមូលប្រាក់មនុស្សធម៌តែប៉ុណ្ណោះ

លោក  Edward Heath បានអោយដឹងថា លោកបានចំណាយពេលជាង ៥ខែក្នុងការបង្កើតវិមាន
Buckingham ទីពីរនេះ។ លោកបន្ដថា Buckingham នេះ ត្រូវបានបង្កើតឡើងដោយការប្រើប្រាស់
ឈើចំនួន ១,០០០ផ្ទាំង។

ការដុតចោលនូវរាជវាំង Buckingham ទីពីរនេះ មិនត្រូវបានអាជ្ញាធររករឿងនោះទេ ដោយសារតែ
មុននេះ លោក Edward Heath បានសរសេរសំបុត្រមួយច្បាប់ ផ្ញើរទៅកាន់ព្រះមហាក្សត្រីអង់គ្លេស
ដើម្បីសុំការអនុញ្ញាតរួចហើយ៕


 

 

ដោយ ៖ សីហា
ប្រភព ៖ k14


Tags: Fire Buckingham Palac