CamNews

ឆេះសណ្ឋាគារតម្លៃ ១៣០លានដុល្លារ នៅក្រុងហាណូយ

អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ រួមនឹងសម្លេងផ្ទុះចេញពីជាន់ទីមួយនៃសំណង់
សណ្ឋាគារផ្កាយ ៥ JW Marriott នៅក្រុងហាណូយ ធ្វើអោយផ្អើលមនុស្សនៅក្នុងតំបន់។

កាលពីវេលាម៉ោង ១៥ល្ងាច ថ្ងៃទី ២ សីហាកន្លងទៅ ដោយសារតែមិនមានការប្រុងប្រយ័ត្ន
កម្មករបានធ្វើអោយកំទេសភ្លើងផ្សាដែក នៅលើសំណង់សណ្ឋារគារ JW Marriott ធ្លាក់ចុះចំ
សម្ភារៈងាយឆេះដែលត្រូវបានគេក្រាលនៅលើឥដ្ឋ បណ្ដាលអោយឆាបឆេះនៅជាន់ទីមួយ។



គ្រោះអគ្គីភ័យនេះ បានបណ្ដាលអោយកម្មករជាច្រើនត្រូវជាប់គាំងនៅជាន់នានារបស់
សណ្ឋាគារ និងធ្វើអោយផ្អើលមនុស្សក្នុងតំបន់។ ទោះជាយ៉ាងនេះក្ដី រថយន្ដពន្លត់អគ្គីភ័យ
ចំនួន ៤គ្រឿង បានមកដល់កន្លែងកើតហេតុ និងបាញ់ពន្លត់ក្នុងរយៈពេល ១០នាទី។

អគ្គីភ័យនេះ មិនបានបណ្ដាលអោយមនុស្សស្លាប់នោះទេ ប៉ុន្ដែក្រុមនគរបាលកំពុងធ្វើការ
ស្រាវជ្រាវដើម្បីរកមូលហេតុពិតនៃករណីនេះ។

គួររំលឹកថា សណ្ឋគារនេះ មានកំពស់ ៩ជាន់ មានបន្ទប់ចំនួន ៤៥៩ ត្រូវបានសាងសង់នៅក្នុង
ទំហំផ្ទៃដី ៦៣,០០០ម៉ែត្រក្រឡា និងផ្ទៃទឹក ១៦,០០០ម៉ែត្រក្រឡា។ សណ្ឋាគារនេះ ត្រូវបាន
វិនិយោគដោយទឹកប្រាក់ចំនួន ១៣០លានដុល្លារអាមេរិក ដែលគ្រប់គ្រងគម្រោងដោយក្រុមហ៊ុន
Turner (អាមេរិក)៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

 


Tags: fire vietnam hotel