កាលពីវេលាម៉ោងប្រហែលជា ៤ និង៣០នាទី ព្រឹកព្រលឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ មាន
អគ្គីភ័យមួយ បានឆាបឆេះឃ្លាំងលក់សម្ភារៈ នាំចូលពី ប្រទេសជប៉ុន មានយីហោ សាគូរ៉ា បឹង
ត្របែក ដែលមាន ទីតាំងស្ថិតនៅ ផ្ទះលេខ៧ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទល់
មុខ ភោជនីយដ្ឋានបឹងមាស ក្បែរស្ថានីយវិទ្យុ ១០២ ។
គ្រោះអគ្គីភ័យនេះ បានសម្លាប់និស្សិតសាកលវិទ្យាល័យច្បាប់ម្នាក់ ឈ្មោះ ណុល សុខា ដែល
មានស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈជនរងគ្រោះផ្សេងទៀត ត្រូវ
បានជួយសង្រ្គោះទាន់ពេល។
អគ្គីភ័យនេះ បានឆាបឆេះចាប់ពីម៉ោងប្រហែល ៤ទាបភ្លឺ រហូតដល់ម៉ោងប្រហែល ៦ ព្រឹក
បណ្ដាលអោយឃ្លាំងលក់សម្ភារៈ នាំចូលពី ប្រទេសជប៉ុន មានយីហោ សាគូរ៉ា បឹងត្របែកនេះ
ត្រូវភ្លើងឆាបឆេះទាំងស្រុង។
មូលហេតុដែលនាំអោយមានអគ្គីភ័យនេះ មិនទាន់ត្រូវបានគេអោយដឹងនៅឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DAP
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............