ព័ត៌មានកីឡា៖ ស្ថិតក្នុងការទន្ទឹងរង់ចាំ ពីមួយថ្ងៃ ទៅមួយថ្ងៃ នូវសេចក្ដីឆ្លើយតបពី Floyd សម្រាប់ការចុះហត្ថលេខាប្រកួតដែល ត្រូវកំណត់ដោយ ប៉ាក់ គីអៅ ក្នុងចុងខែនេះ ដោយគ្រប់យ៉ាងនិង ត្រូវរំសាយចោល ដរាបណា ឆ្លងផុតខែមករា ដោយគ្មានការយល់ព្រម។
ក្ដីរំពឹងទុករបស់ ប៉ាក់ គីអៅ ដែលខំស្រូតពីចំងាយថានិងមានឱកាសបានសាកក្បាច់គុណជាមួយ ជើងខ្លាំងចុងក្រោយក្នុងកី្ដស្រម៉ៃ ពេលនេះកាន់តែខើចមែនទែនហើយ ដោយហេតុសេចក្ដីព្រមព្រៀងដែលរូបលោក បានសន្យាកន្លងមកថា ប្រសិនបើ Floyd នៅតែមិនព្រមចុះហត្ថលេខាឲ្យមុនពេលដាច់ខែនេះ គ្រប់យ៉ាងនឹងត្រូវបញ្ចប់ ទាំងអស់។ រហូតមកទល់ពេលនេះ នៅតែមិនទាន់មានដំណឹងពីភាគ្គីម្ខាងទៀតឡើយ ដោយពេលវេលាក៏កាន់តែរំកិលទៅមុខទៀតដែរ ។
យោងតាមការលើកឡើងពីប្រភពព័ត៌មានអន្ដរជាតិ bangkokpost បានឲ្យដឹងថា លោក Bob Arum ព្រមទាំង ប៉ាក់ គីអៅ គ្រោងនិងបង្កើតគោលដៅថ្មីមួយទៀត ប្រសិនបើការឆ្លើយតបរបស់ Floyd មិនអាចកើតមានមែន ។ ហើយគម្រោងថ្មីដែល អ្នកទាំង ២ សម្រេចនោះគឺ គាត់នឹងយល់ព្រម ចូលរួមប្រកួតជាមួយ កីឡាករដៃខ្លាំងដូចគ្នា ឈ្មោះថា Amir Khan តាមសំណើរកន្លងមកដែល កីឡាករតែងតែស្នើរចង់ប្រកួត ជាមួយគាត់ណាស់។
ផ្អែកតាមសម្ដីរបស់ លោក Bob Arum បានប្រាប់ទៅ អ្នកការសែត ថា គម្រោងថ្មីដែលត្រូវបង្កើតឡើងនេះគឺ បន្ដទៀត ប្រសិនបើក្ដីសង្ឃឹមនេះត្រូវបរាជ័យមែននោះ ។ ហើយការប្រកួតជុំវិញខ្លួន ប៉ាក់ គឺអៅគឺគាត់តែងមាន ឱកាសច្រើន ពីព្រោះប៉ុន្មានខែក្រោយនេះ មានកីឡាករច្រើនណាស់ចង់ប្រកួតជាមួយ ។ មិនត្រឹមតែប៉ុណ្ណោះ បើទោះជាកីឡាករមិនបានប្រកួតជាមួយ Floyd ក៏ដោយ ក៏នៅមានការចង់ចូលទស្សនាច្រើនពីអ្នកគាំទ្រ ចង់ទស្សនាការប្រកួតរបស់ ប៉ាក់ គីអៅ ។
Amir Khan ក៏ជាកីឡាករធ្លាប់មានប្រវត្ដិ ប្រកួតក្នុងគីឡូធ្ងន់ដែរ ពីព្រោះកីឡាករម្នាក់នេះ ធ្លាប់មានឱកាសចូលប្រកួតក្នុងវគ្គ Champoin ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ bangkokpost