ប្រសិនចាប់អារម្មណ៍ ឬចង់ជ្រើសរើសសម្លៀកបំពាក់តាមនារីទាន់សម័យ ក្រុង Tokyo របស់
ជប៉ុន សូមស្វែងយល់តាមរយៈអត្ថបទនេះ។ ខាងក្រោមនេះ គឺជាការស្លៀកពាក់របស់នារីពីររូប
ដែលម្នាក់ជាសិស្ស និងម្នាក់ជាបុគ្គលិកវិស័យកាត់ដែរ។
ឈុតសមៀកបំពាក់ពណ៌ស មានរូប Oyasumi Punpun និងសម្ពាយពណ៌បៃតងថ្លា
Mery គឺជានារីក្រុង Tokyo ដ៏ស្រស់ស្អាត និងរាក់ទាក់ម្នាក់ នាងធ្វើការនៅក្នុងវិស័យកាត់ដេរ។
ក្នុងរូបថតខាងក្រោម Mery ស្លៀកពាក់ឈុតអាវខោយឺត កំណែមានកំណត់ Aiko Tanaka ដែល
យកលំនាំតាមរឿងគំនូ Oyasumi Punpun គួរឱ្យចាប់អារម្មណ៍។
ចំណែកឯ ខោវែងមានផ្នត់ ពណ៌ស និងស្បែកជើងកីឡា ក៏ស័ក្ដិសមនឹងអាវយឺត។ ក្រៅពីនេះ
សម្ពាយពណ៌បៃតងថ្លា ដែលអាចមើលឃើញសម្ភារៈខាងក្នុង និងឈ្នួតក្បាលពណ៌ស ក៏រួម
ចំណែកធ្វើឱ្យ Mery មានភាពលេចធ្លោ។
សក់ពណ៌ស៊ីជំពូ ស្វាយ អាវនិងកាបូបរូបភ្លើងចម្រុះពណ៌ របស់ Kathy
Kathy គឺជាសិស្សមហាវិទ្យាល័យម្នាក់ ប៉ុន្ដែ នៅក្នុងពេលសម្រាកពីការសិក្សា នាងលាបសក់
ខាងមុខពណ៌ស៊ីជំពូ និងសក់ក្រងពណ៌ស្វាយ មើលទៅពិតជាស្រស់ស្អាតម្យ៉ាង។
ក្រៅពីស្ទីលសក់ចម្រុះពណ៌ នាងក៏ធ្វើឱ្យមានភាពទាក់ទាញ ដោយឈុតសម្លៀកបំពាក់រូប
អណ្ដាតភ្លើង នៅលើអាវ និងកាបូបស្ពាយ។ ស្បែកជើងកីឡា ចម្រុះពណ៌ និងរំលេចដោយ
ពណ៌ខ្មៅ ក៏ជួយឱ្យនាងបានស្រស់ស្អាតបន្ថែមទៀត។ រីឯរូបសាក់នៅកណ្ដាលដើមទ្រូង និង
វ៉ែនតាបេះដូង ក៏ជាចំណុចលេចធ្លោរបស់នាង។
ដោយ ៖ តារា
ប្រភព ៖ tokyofashion