ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃពុធ សប្តាហ៍នេះ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយសម្រង់អត្ថបទ សារព័ត៌មានអោយដឹងថា ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មេដឹកនាំថ្នាក់កំពូល ចិន និង កោះតៃវ៉ាន់ គ្រោង នឹងជួបប្រជុំគ្នា ជាប្រវត្តិសាស្រ្ត និងជាលើកដំបូង ចាប់តាំងពីសង្គ្រាមបែកបាក់គ្នា សង្គ្រាមស៊ីវិលចិន ឆ្នាំ ១៩៤៩ ។
ប្រភពដដែលបន្តអោយដឹងថា ប្រធានាធិបតីសាធារណៈរដ្ឋចិន Xi Jinping នឹង ជួបប្រជុំដោយផ្ទាល់ ជាមួយនឹងប្រធានាធិបតី កោះតៃវ៉ាន់ លោក Ma Ying-jeou នៅប្រទេស សឹង្ហបុរី ចុងសប្តាហ៍នេះ។លោក Zhang Zhijun ប្រធានការិយាល័យ កិច្ចការបរទេស កោះតៃវ៉ាន់ ប្រចាំប្រទេសចិន អោយដឹង ថា ៖ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំ ថាកិច្ចប្រជុំកំពូលខាងមុខនេះ នឹងទទួលបានការគាំទ្រ ពីគ្រប់ស្រ ទាប់វណ្ណៈទាំងអស់ នៅ ទូទាំងច្រកសមុទ្រ និង សហគមន៍អន្តរជាតិ បន្ថែម ពីលើនេះ លោក Cha- rles Chen អ្នកនាំពាក្យអោយលោក Ma គូសបញ្ជាក់អោយដឹង នៅ ថ្ងៃ អង្គារនេះ ថា ដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាលើការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយសន្តិភាពនៃទំនាក់ទំនងឆ្លងកាត់ជ្រោយសមុទ្រតៃវ៉ាន់។
ដោយឡែក គណបក្សប្រឆាំងកោះតៃវ៉ាន់ ទទូចអោយ ប្រធានាធិបតី លោក Ma Ying-jeou ស្រាយបំ ភ្លឺជាសាធារណដល់មហាជនទាំងអស់ ដោយមានជាការធានាដល់ពលរដ្ឋរបស់ខ្លួនថាជំនួបកិច្ចប្រជុំ កំពូលនឹងមិនមានផលប៉ះពាល់អវិជ្ជមាន ដល់ទឹកដី កោះតៃវ៉ាន់ ។
គួររំឮកថា ប្រធានាធិបតី ចិន កាលពីពេលកន្លងទៅ ធ្លាប់ប្រើពេលវេលាសមស្របមួយ រំលឹកមេរៀនខ្លឹមដ៏កូនដែលនៅឆ្ងាយមួយនេះ អំពីនយោបាយចិនតែមួយ។ លោក ស៊ីជិនពីង បានព្រមានតៃវ៉ាន់ ឱ្យប្រុងប្រយ័ត្ននៅពេលប្រើពាក្យ "ប្រទេស” ឬ បែងចែក ចិននិងតៃវ៉ាន់។ ភាគីទាំងពីរអាចផ្តោះប្តូរគ្នាដោយស្មើភាព និងដោយឈរលើគោលការណ៍ចិនតែមួយ ដើម្បីឈានឆ្ពោះទៅដល់ការចុះកិច្ចព្រម ព្រៀមសមហេតុផល។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សម្រាប់ប្រទេសចិន តៃវ៉ាន់ គ្រាន់តែជាដីកោះ នៃខេត្តមួយ របស់ប្រទែសចិនតែប៉ុណ្ណោះ ដោយស្ថិតនៅក្រោម ដែនអធិបេយ្យភាពរបស់ខ្លួន និង ស្ថិត ក្នុងស្ថាន ភាពរង់ចាំ ការបង្រួបបង្រួមគ្នា នៅឡើយ ។ ចិន អាចនឹងប្រើកម្លាំងបាយផងប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី