CamNews

សុខភាព 

ចំណុច​បុរស​គួរ​ដឹង មុន​ពេល​រួម​ភេទ​ជា​មួយ នារី​ក្រមុំ​ព្រហ្មចារី

ទោះជាក្នុងយុគសម័យវិទ្យាសាស្ត្រទំនើប ដែលគូស្នេហ៍គូជីវិត មានការយល់ដឹងច្រើនពីរឿងផ្លូវភេទ ប៉ុន្តែសម្រាប់ការរួមភេទជាមួយ នារីក្រមុំព្រហ្មចារី ភាគីបុរស គួរតែដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឲ្យដំណើរការរួមភេទលើកដំបូង របស់ស្រ្តីប្រពឹត្តទៅ យ៉ាងរលូន ផ្អែមល្អែមមិនអាចបំភ្លេចបាន។

បង្ហាត់បង្រៀននាង
អ្នកខ្លះអាចសប្បាយរីករាយក្នុងការបង្ហាត់បង្រៀនឲ្យនាងយល់។ ប៉ុន្តែចំពោះបុរសខ្លះ ការដែលត្រូវបង្ហាត់បង្ហាញនាងពីរឿងនេះ អាចជារឿងមួយធ្វើឲ្យពួកគេអស់អារម្មណ៍រួមភេទ។ តែបើមិនយល់ពីអារម្មណ៍របស់នាងទេ បែរជាគិតតែបំពេញចំណង់កាមគុណ របស់ខ្លួនឯង វាអាចធ្វើឲ្យ នាងមានការមិនពេញចិត្ត។

អាការពេលរួមភេទ
ដោយសារមិនធ្លាប់ឆ្លងកាត់ការរួមភេទ អាចធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យ ចាប់តាំងពីពេលបើកឆាកដំបូង រហូតដល់ចប់។ ស្រីក្រមុំ ព្រហ្មចារីម្នាក់ៗ តែងស្តែងចេញនូវអាការប្លែកៗមិនដូចគ្នាទេ។ ជាពិសេស គឺខណៈពេលជិតដល់ចំណុចកំពូល នៃភាពស្រណុកស្រួល ធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលខ្លាំង។ បើនាងទុកក្រចកដៃ អ្នកត្រូវត្រៀមខ្នង សម្រាប់ស្វាគមន៍ស្នាមក្រចកឲ្យហើយទៅ ព្រោះខណៈពេលនាងត្រេកត្រអាល ដោយភាពស្រណុកស្រួល ដៃទាំងទ្វេរបស់នាង អាចនឹងខ្វាចខ្ញាំខ្នងរបស់អ្នក ឲ្យចេញឈាមបាន ដោយមិនដឹងខ្លួន។

តោងស្អិតដូចឈ្លើង
ដោយសារនាងនៅក្រមុំព្រហ្មចារី ដែលទើបតែប៉ះពាល់អ្នក ជាបុរសលើកដំបូងរបស់នាង ដូច្នេះហើយទើប ធ្វើឲ្យនាងមានអារម្មណ៍ យ៉ាងពិសេសមកលើអ្នក។ បន្ទាប់ពីបានកន្លងខ្លួនប្រាណនាង ហើយវាច្បាស់ណាស់ថា អ្វីៗនាងបានប្រគល់ជូនអ្នកក្នុងនាមជាស្វាមី ហើយនាងនឹងតោងអ្នកស្អិតដូចឈ្លើងអីចឹង។

ត្រូវបបោសអង្អែលយូរ
ការដែលត្រូវបបោសអង្អែល ឲ្យបានយូរជាងធម្មតា ក៏ដោយសារហេតុផលថា នាងជាស្រីក្រមុំព្រហ្មចារីនេះឯង។ ដូចនេះទោះបីជាអ្នក ជាស្វាមីរបស់នាងក៏ដោយ ប្រសិនបើអ្នកចាត់ការទាំងប្រញាប់ប្រញាល់ ឬតក់ក្រហល់ពេក នាងអាចនឹងបដិសេធ។ ជួនកាលបើប៉ះចំពេលស៊យ អាចត្រូវមួយជើងរបស់នាង ចំកណ្តាលដើមទ្រូង ធ្លាក់ពីលើគ្រែក៏ថាបាន។ ដូច្នេះការលួងលោមបបោសអង្អែលនាង ឲ្យបានយូរបន្តិច គឺជារឿងល្អ ដែលអ្នកគួរធ្វើ ដោយចៀសមិនរួច ដើម្បីឲ្យនាងយល់ព្រមប្រគល់ខ្លួនប្រាណ ដោយពេញចិត្ត។

ប្រយ័ត្នប្រឡាក់
ក្រមុំព្រហ្មចារី គឺស្រីបរិសុទ្ធដែលពុំធ្លាប់ឆ្លងកាត់ ការរួមភេទម្តងណាសោះឡើយ និយាយរួមទាំងការប្រើហត្ថាបំពេញចំណង់ តណ្ហាខ្លួនឯង និងជាមួយស្រីៗគ្នាឯង (ស្រីស្រឡាញ់ភេទដូចគ្នា) ផងដែរ។ ដូចនេះ នៅពេលអ្នកធ្វើការស៊កបញ្ចូលអង្គជាតទៅក្នុង ទ្វារមាសរបស់នាងពេលនោះ អាចធ្វើឲ្យសន្ទះព្រហ្មចារីដាច់រហែក បណ្តាលឲ្យមានឈាមហូរ ចេញមកជាមួយទឹករំអិល។
បើមិនចង់ឲ្យប្រឡាក់ ត្រូវមានកម្រាលសម្រាប់ទ្រាប់ពីក្រោម ដើម្បីការពារការប្រឡាក់កម្រាលពូក។ ប៉ុន្តែទោះជាយ៉ាងណា ពុំមែនស្ត្រីក្រមុំព្រហ្មចារីទាំងអស់ សុទ្ធតែមានឈាមនៅពេលរួមភេទ លើកដំបូងនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips