CamNews

តារា 

លឺសម្ភាស៍តែខាងស្រី តោះឥលូវមកស្តាប់ លោក Mario Maurer និយាយវិញម្តង

ថៃ ៖ ទាក់ទងជាមួយនិងរឿងភាគថ្មីរបស់លោក Mario Maurer និងនាង Kimberly តា​រាប្រុសរូបនេះបាននិយាយថា រឿងភាគនឹងចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ ហើយក៏សង្ឃឹមថានឹងទទួលបាននូវការគាំទ្រផងដែរ ។ 


ក្រលេកមកចាប់អារម្មណ៍ជាមួយនិងជីវីតស្នេហាវិញម្តង ល្បីថា លោក Mario Maurer និងនាង JunJera Junpitakchai បានចែកផ្លូវគ្នាកាលពីពេលថ្មីៗនេះ ប៉ុន្តែតារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះបានថ្លែងថា ទំនាក់ទំនងរបស់អ្នកទាំងពីរគឺនៅល្អដូចដើម ។ ជាធម្មតាពីមួយទៅពីរសប្តាហ៍ទើបបានជួបគ្នាម្តងទើបបានជួបគ្នាម្តងព្រោះអ្នកទាំងពីរមមាញឹកជាមួយនិងការងាររៀងៗខ្លួន ។ 

លោក Mario Maurer បានបន្ថែមទៀតថា ជាទូទៅពេលជួបគ្នា អ្នកទាំងពីរបានចំណាយគ្នាទៅមើលកុន ទៅញុំអី ។ នៅពេលដែលបានលឺបែបនេះ សង្ឃឹមថាពាក្យចចាមអារាមថា លោក Mario Maurer និងនាង JunJera Junpitakchai ចែកផ្លូវគ្នានឹងសាបទៅវិញឆាប់ៗ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Mario Maurer JunJera Junpitakchai