ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងរដ្ឋាភិបាល កំពុងតែធ្វើការ ប្រយុទ្ធប្រឆាំង គោលបំណងដណ្តើមមកវិញ នូវសណ្ឋាគារមួយកន្លែង ក្នុងក្រុង Mogadishu ប្រទេស សូម៉ាលី ក្រោយពីត្រូវបានធ្លាក់ចូលដៃក្រុម សកម្មប្រយុទ្ធ al-Shabab ។
ហោចណាស់ មនុស្ស ១០ នាក់ បាន ស្លាប់ បាត់បង់ជីវិត នៅ ក្នុងការផ្ទុះអាវុធ ក្នុងសណ្ឋាគារ Maka al-Mukarama ក្នុងនោះ ម្នាក់ក្នុងចំណោម ជនរងគ្រោះ ១០ នាក់ដែលបានស្លាប់បាត់បង់ជីវិត គឺជាឯក អគ្គរដ្ឋទូត សូម៉ាលី ប្រចាំប្រទេស Switzerland លោក Yusuf Bari Bari ។ សេចក្តីរាយការណ៍ អះអាង បន្ថែមអោយដឹងថា បណ្តាសមាជិកកាទូត ច្រើននាក់ផ្សេងទៀត បាននាំគ្នារត់ភៀសខ្លួន ដោយអ្នកខ្លះ ត្រូវលោតចេញតាមបង្អួចជាដើម ។
របាយការណ៍បញ្ជាក់អោយដឹងថា អាមេរិក បានធ្វើការ ហ្វឹក ហ្វើន ដល់កងកម្លាំងពិសេស ដើម្បីមាន សមត្ថភាពខ្ពស់ក្នុងការដណ្តើមគ្រប់គ្រងបានមកវិញ នូវបណ្តា សណ្ឋាគារជាច្រើន ដែលធ្លាក់ចូលក្នុង ដៃក្រុមសកម្មប្រយុទ្ធ ។ របាយការណ៍ចុងក្រោយ បញ្ជាក់អោយដឹងថា ក្រុមសកម្មប្រយុទ្ធកំពុងតែមាន វត្តមាននៅលើសំណង់អាគារ សណ្ឋាគារ រួចធ្វើការ វាយប្រហារ បាញ់គ្រាប់ពិត និង គប់គ្រាប់បែកជា ដើម ។ លោក Ismail Olow មេបញ្ជាការ ប៉ូលីស អោយដឹងថា លោកមានជំនឿជាក់អោយដឹងថា ក្រុម សកម្មប្រយុទ្ធ មានវត្តមាននៅទីនេះ មានគ្នា ប្រមាណ ៩ នាក់ ក្នុងនោះ ៦ នាក់ ត្រូវបានសម្លាប់រួចបាត់ ទៅហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី