CamNews

ព័ត៌មានអន្តរជាតិ 

ចិន ព្រលយសម្តី "ប្រកាសសង្គ្រាម" ក្រោយកុងជាមួយនឹង Donald Trump ពីរឿង "ចិនតែមួយ"

ប៉េកាំង ៖​ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិននោះ ព្រលយពាក្យគម្រាមនៅថ្ងៃពុធនេះ  អោយដឹងថា រាល់បទអន្តរាគមន៍ណាមួយដែលលូកដៃចូល ឬក៏ធ្វើឲ្យប៉ះពាល់/ខូចខាត ដល់គោល នយោបាយចិនតែមួយនេះ អាចនឹងនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ សន្តិសុខ និងស្ថេរភាព ច្រកសមុទ្រនៃកោះតៃវ៉ាន់ ។ 


គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលទើបតែជាប់ឆ្នោត លោក Donald Trump ស្រាយ បំភ្លឺកាលពីថ្ងៃអាទិត្យកន្លងទៅនេះឲ្យដឹងថា សហរដ្ឋអាមេរិក មិនទៅចាំបាច់អីត្រូវរក្សាជំហ ទទួល ស្គាល់ថា កោះតៃវ៉ាន់ ជាផ្នែកមួយនៃ "ចិនតែមួយ" នោះទេ ។ លោក ដូណាល់ ត្រាំ បានលើកឡើង​នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ Fox News ​ថា «ខ្ញុំមិនចង់​ឱ្យចិនបង្គាប់បញ្ជា ឬប្រាប់ឱ្យខ្ញុំធ្វើអ្វី​ដែលខ្ញុំត្រូវធ្វើនោះទេ ហើយខ្ញុំក៏មិនដឹងដែរថា តើហេតុអ្វីបាន​ជា​យើងត្រូវទទួលស្គាល់គោលនយោបាយចិនតែមួយ?​ ដរាបណាយើងអាចឈានដល់កិច្ចព្រមព្រៀង​ មួយ​ជាមួយចិន​ដើម្បីទទួលបាន​ការតបស្នង​ ក្នុងនោះរួមមានទាំង​វិស័យពាណិជ្ជកម្ម»។


គួរបញ្ជាក់ថា​សហរដ្ឋអាមេរិក និងចិន​បានជួបភាពតានតឹងនឹងគ្នា មួយប្រាវ​កាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅ ក្រោយពេល​ដឹងពីដំណឹងកិច្ចសន្ទានា ​តាមទូរស័ព្ទ​រវាងលោកត្រាំ និងមេដឹកនាំកោះតៃវ៉ាន់ ត្បិតអីសម្រាប់ចិន​កិច្ចសន្ទនានេះ គឺបង្ហាញពី​ការគំាទ្រឯករាជ្យភាព​របស់កោះតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនគ្រប់ជំនាន់​ចាត់ទុកថាតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួន៕

ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ CNA

Tags: china Chemical Int news Hot news